បើក​លឿន​ដូច​ហោះ​បុក​ចូល​ផ្ទះ​លក់​សាំង ឆេះ​ផ្អើល​ទាំងយប់​

18-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​ភ្លើង​ឆាបឆេះ​រលេះរលួយ​ខ្លួនប្រាណ ឯ​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ ខណៈ​អ្នកបើកបរ​ប្រហែលជា​ងោក​មួយភាំង​រេ​ចង្កូត​រថយន្តបុក​ចូល​ផ្ទះ​លក់​បាយ កាហ្វេ និង​លក់​សាំង​ដប បណ្ដាល​ឲ្យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១៩ ខែឧសភា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​

​ជនរងគ្រោះ​ទាំង​២​នាក់​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ម្នាក់​ដែល​រងរបួស​ធ្ងន់ធ្ងរ​ជា​អ្នកបើករថយន្ត​របស់​ក្រុមហ៊ុន​ហ្វេ​ង​នី ទឹក​ផ្លែឈើ​ស្រស់ និង​ម្នាក់ទៀត​ជា​បុគ្គលិក ចំណែក​២​នាក់​ទៀត​ប្រហែលជា​មិនមាន​រងរបួស​ទេ​បាន​រត់​គេចខ្លួនបាត់ ស្រមោល ។​
​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​បានឃើញ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0464 ជា​រថយន្ត​ឃ្លុប​បិទ​ជិត​របស់​ក្រុមហ៊ុន ហ្វេ​ង​នី ទឹក​ផ្លែឈើ​ស្រស់ ជិះ​គ្នា​៤​នាក់ ដឹក​ទឹក​ផ្លែឈើ​យកទៅ​បោះ​ឲ្យ​ម៉ូយ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ដោយ​អ្នករួមដំណើរ​ក្នុង​រថយន្ត​៣​នាក់​ដេកលក់​អស់ហើយ​នៅសល់តែ អ្នកបើកបរ​ម្នាក់ ខណៈ​មកដល់​ចំណុច​ខាងលើ​ប្រហែល​ងងុយដេក ឬ​ងោក​មួយភាំង ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ មួយគ្រឿង​ចត​នៅមុខ​ផ្ទះ​លក់​បាយ​កាហ្វេ និង​លក់​សាំង​ដប បណ្តាល​ឲ្យ​បែក​កញ្ចក់​មុខ និង​ក្រោយ​ខ្ទេច ចំណែក​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅបុក​ចូលក្នុង​សំ យ៉ាប​ផ្ទះ​លក់​បាយ​កាហ្វេ​ដែល​សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី​បណ្តាល​ឲ្យ​បាក់ ដំបូល​ធ្លាក់​សង្កត់​លើ​រថយន្ត និង​របស់របរ​ក្នុងផ្ទះ​ខ្ចាត់ខ្ចាយ ធ្វើ​ឲ្យ​កំពប់​សាំង​ដប​ទុក​សម្រាប់​លក់ បណ្តាល​ឲ្យ​ឆាបឆេះ​រថយន្ត​ផ្នែក​ខាងមុខ ធ្វើ​ឲ្យ​ឆេះ​អ្នកបើកបរ និង​អ្នក​អង្គុយ​ជិត រងរបួស​ធ្ងន់ ចំណែក​២​នាក់​ដែល​អង្គុយ​នៅ​ខាងក្រោយ​អ្នកបើកបរ​មិនមាន​រងរបួស​ទេ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។​

​ក្រោយពេល​កើតហេតុ​រថយន្ត​សង្គ្រោះបាន​មកដល់​ដឹក​អ្នកបើកបរ​រថយន្ត​យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រីឯ​ម្នាក់ទៀត​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​យកទៅ​រក្សា ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ នៅពេល​ក្រោយ ៕

ចំនួនអ្នកទស្សនា

    20555677

  • ថ្ងៃនេះ12261
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91341
  • ខែនេះ113221
  • ឆ្នាំនេះ113221
  • សរុប20555677