កម្លាំង​នគរបាល​វាយខ្នោះ​បុរស​ម្នាក់ ក្រោយ​ចាក់​គូ​ជម្លោះ​ម្នាក់ នៅ​ខណ្ឌឫស្សីកែវ

19-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចាប់​វាយខ្នោះ​បុរស​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាក់ទៅលើ​ជនរងគ្រោះ​ម្នាក់ បណ្ដាលឱ្យ​រងរបួស​ដេរ​អស់​ជាច្រើន​ថ្នេរ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្នុង​ក្រុមទី​១០ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​លោក ម៉ៅ ចាន់​ថុ​ន នាយរង​ផ្នែក នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ បាន​ប្រាប់​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ​ត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​១៨H ក្រោយមក​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បុរស​ត្រូវ​សង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ បញ្ញា​រ៉ាត់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​មុខរបរ​ជាជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​លេខ​៧៨០ អ្នក​ទាំង​២ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។

លោក​នាយរង​បាន​បន្ដថា គ្រាន់តែ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ ថា​មាន​ករណី​ប្រើ​អំពើហិង្សា ដោយ​យក​កាំបិតប៉័ងតោ កាប់​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស ក្រោយមក​កម្លាំង​ដ្ឋា​ន​បាន​បន្ត ស្រាវជ្រាវ​ស្វែងរក ឈានដល់​ការឃាត់ខ្លួន​បុរស​ត្រូវ​សង្ស័យ​ម្នាក់​ខាងលើ​ភ្លាមៗ រួមទាំង​ដកហូត​វត្ថុតាង​មាន​កាំ​ប៉័ងតោ​១ ដើម្បី​យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​តែម្ដង​។​

​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំបិត ទៅ​កាប់​លើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​រងរបួស​ដេរ​ជាច្រើន​ថ្នេរ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20553897

  • ថ្ងៃនេះ10481
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89561
  • ខែនេះ111441
  • ឆ្នាំនេះ111441
  • សរុប20553897