ខេត្តត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ច ខេត្តត្បូងឃ្មុំ បំបែកសំណុំរឿងលួចដែលកាន់ខែ កាន់ឆ្នាំបាន ២ករណី ក្នុង ថ្ងៃតែមួយ បើតាម កម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំបានអោយដឹង ថា នៅក្នុង ថ្ងៃទី១៧ខែ ឧសភានេះ វេលាម៉ោង ១៥និង៣០ នាទី កំលាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយនគរបាលប៉ុស្តិ៍ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តដីកាចាប់ខ្លួន ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ចេញដោយលោកស្រី ហៃ ណៃហេង ចៅក្រមតុលាការខេត្តកំពង់ចាម ចាប់ខ្លួនឈ្មោះ ភួង ចាន់ថន ហៅខ្ញី អាយុ ២៤ឆ្នាំ ភេទប្រុស នៅភូមិធ្នង់ ឃុំគរ ស្រុកត្បូងឃ្មុំ ពីបទលួចដោយហិង្សា ប្រព្រិត្តនៅភូមិ សំបួរ ឃុំគរ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី២០មិនា ឆ្នាំ ២០១៤ហើយរត់ទៅលាក់ខ្លួន នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រយៈ ពេល ២ឆ្នាំ។
រហូតមកដល់ ថ្ងៃទី១៧ ខែឧសភានេះទើបកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំសហការជាមួយ សមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការ វែកមុខ ជនល្មើសរូបនេះនិង ឈានដល់ ធ្វើការឃាត់ ខ្លួនតែម្ដង ។ លុះដល់ ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៦ ទើប បញ្ជូនខ្លួនមកដល់អធិការដ្ឋានខេត្តត្បូងឃ្មុំ នៅម៉ោង 20:30 នាទី ល្ងាចនេះ។ រីឯករណីទី២ គឺ នៅថ្ងៃទី ១៨ឧសភា២០១៦ ដដែលវេលាម៉ោង១៥និង៣០ នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគរ ស្រុកត្បូងឃ្មុំ បានអនុវត្តដីកាចាប់ខ្លួន ចុះថ្ងៃទី ខែធ្នូ ឆ្នាំ២០១៤ចេញដោយលោកស៊ិន វីរៈ ចៅក្រមតុលាការខេត្តកំពងចាម ចាប់ខ្លួន ឈ្មោះ រស្មី សុភ័ក្រ អាយុ ២៤ឆ្នាំ ភេទប្រុស នៅភូមិសែនជ័ ឃុំគរ ស្រុកត្បូងឃ្មុំ ពីបទលួច ប្រព្រិត្តនៅភូមិ ៤-៤៧ និង៥-១៥ ឃុំគរ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី២ខែ សីហាឆ្នាំ២០១១ ដែលគេចខ្លួនអស់រយៈពេល 6ឆ្នាំទើបតែលួចចូលផ្ទះ។
ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់បាន តែម្ដង។ បច្ចប្បន្នជនល្មើសទាំង២ នាក់ សមត្ថកិច្ចនគរបាលស្រុក កំពុងរៀបចំបំពេញឯកសារតាមនីតិវិធី បញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់៕ដោយ៖អ៊ាមហ៊ុយ