ខេត្តត្បូងឃ្មុំ ៖ រថយន្តពីរគ្រឿង បានពន្លះគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២២៦-២២៧ ស្ថិតនៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ដោយធ្វើឱ្យរថយន្តម៉ាកកូរូឡា១គ្រឿង បានក្រឡាប់ធ្លាក់ចេញពីផ្លូវ និងរថយន្តសាំយ៉ុងដឹកឈើ ពាក់ស្លាកលេខភ្នំពេញ 2K-8303 ដែលដឹកអ្នកដំណើរ៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៨ ឧសភា ២០១៦ អ្នកបើកបររថយន្តដឹកឈើរត់បាត់ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍នាំអ្នករងគ្រោះមកសង្គ្រោះ នៅមន្ទីរពេទ្យ ។
នគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានឱ្យដឹងថា រថយន្តសាំយ៉ុងពណ៌.ស ដឹកឈើបើកបរដោយជនមិនស្គាល់ឈ្មោះបានដឹកអ្នកដំណើរ៦នាក់ ក្នុងនោះមាន ១-ព្រូរថយន្តមិនស្គាល់ឈ្មោះបានរត់បាត់ ២-ឈ្មោះមឿន ស៊ីមា ភេទប្រុស អាយុ២៣ឆ្នាំ ភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ បានស្លាប់នៅកន្លែងកើតហេតុ ៣-ឈ្មោះ គ្រឿង គ្រេន ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិថ្មដាប់ ឃុំរំចេក ស្រុកមេមត់ របួស្រាល ៤-ឈ្មោះ ហេង កុង ភេទប្រុស អាយុ៣០ឆ្នាំ ភូមិជាមួយអ្នកទី៣ ៥-ឈ្មោះ អ៊ុន ម៉េត ភេទប្រុស អាយុ៥៤ឆ្នាំ ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ របួសស្រាល ៦-ឈ្មោះ កែវ សាលឿនភេទស្រីភូមិជាមួយអ្នកទី៥របួស
ធ្ងន់ ។
នគរបាលចរាចរណ៍ស្រុកមេមត់បន្តថា នៅពេលមុនកើតហេតុ រថយន្តសាំយ៉ុងដឹកឈើបានបើក ក្នុងទិសដៅពីកើតទៅលិច ស្របពេលដែលមកដល់ត្រង់ចំណុចភូមិឃុំខាងលើ ក៏បានបើកជែងរថយន្តកូរូឡាក្នុងទិសដៅស្របគ្នា នៅលើផ្លូវជាតិលេខ៧ បណ្តាលឱ្យក្រឡាប់ធ្លាក់ចេញពីផ្លូវ និងរថយន្តកូរូឡាបានធ្លាក់ចេញចំហៀងផ្លូវខាងស្តាំ ដោយគ្រាន់តែដឹងថាអ្នកបើកបររថយន្តនេះ ជាមន្ត្រីយោធាម្នាក់ ៕