បុរស​ម្នាក់​ប្រពន្ធ​ឈឺ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ អត់លុយ​ដឹក​ទៅវិញ ស្លាប់​តាមផ្លូវ​

20-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​គ្រួសារ​ក្រីក្រ​មួយពេល​ប្រពន្ធ​មាន​ជំងឺ ធ្ងន់ធ្ងរ​បាន​ដឹក​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​តែ​ដោយ​គ្មាន ប្រាក់​បង់ថ្លៃ​ព្យាបាល​រូបគេ​ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជារ​ឲ្យ​ដឹកយក ប្រពន្ធ​ចេញពី​មន្ទីរពេទ្យ​មួយ​ទៅ​មន្ទីរ​មួយទៀត​ខណ​:​ពេល​ក្រុមគ្រូពេទ្យ ទាំងនោះ​ដឹងថា​ជនរងគ្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​សេវា​ព្យាបាល​។​ទីបំផុត ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​គ្មាន​សង្ឃឹម​ដោយ​ឃើញ​អាការ​:​ប្រពន្ធ​កាន់តែ ធ្ងន់ធ្ងរៗ​ទៅ​ក៏​ហៅ​រថយន្ត​ពេទ្យ​ឲ្យ​ដឹក​ត្រឡប់​ទៅ​ស្រុក​ណើ​ត​វិញ​។​

 ប៉ុន្តែ​ខាង​ឡានពេទ្យ​ទារ​ថ្លៃ​ដឹក​ដល់​ទៅ​១៨០​ដុល្លារ​ពួកគាត់​គ្មាន​លុយ ក៍​ហៅ​រថយន្តឈ្នួល​ដឹក​ក្នុង​តំលៃ​៩៥​ដុល្លារ​។​លុះ​ដឹក​មកដល់​មុខ​វត្ត ខ្ទរ​ឃើញ​មិន​ស្រួល​តៃ​រថយន្តឈ្នួល​ឈប់​រថយន្ត​ទម្លាក់​ប្តី​ប្រពន្ធ​ចុះ និង​ទា​លុយ​២០​ដុ​លា្ល​រ​បាន​ប្រហែល​ប្រាំ​នាទី​ជា​អកុសល​ស្ត្រី​រងគ្រោះ បាន​ស្លាប់បាត់​បង់ជីវិត​។​ហេតុការណ៍​ភ្ញាក់ផ្អើល​រហូត​ឮ​ដល់​លោក​ចៅសង្កាត់ ព្រែកលៀប​ហើយ​លោក​ចៅសង្កាត់​ព្រែកលៀប​បាន​ជួយ​អន្តរាគមន៍​ស្វះ​ស្វែងរក រថយន្ត​និង​ចេញថ្លៃ​ឈ្នួល​ដឹក​សព​ដល់​ស្រុកកំណើត​នៅ​ខេត្តកំពុងចាម​។​សាក្សី បាន​ឲ្យ​ដឹងថា​ប្តី​ឈ្មោះ​សំរិទ្ធ​បូរី​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​មករា ឃុំ​បុសខ្នុរ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​ស្ត្រី​រងគ្រោះ​រហូត​បាត់បង់ ជីវិត​ឈ្មោះ​ដែន​វ​ណ្ណេ​ត​អាយុ​៣៥​ឆ្នាំមាន​ស្ថានភាព​ជីវភាព​ក្រីក្រ​។​

 ក្រោយពី​ស្លាប់​បាន​បន្តិច​ហេតុការណ៍​បានឮ​ដល់​លោក​ព្រាប​មុនី​ចៅសង្កាត់ ហើយ​លោក​ក៍បាន​ជួយ​ជ្រោមជ្រែង​ចាត់ចែង​រក​កម្លាំង​ប្រជា​ការពារ​និង ប្រជាពលរដ្ឋ​យើង​ហើយ​បាន​រក​អាចារ្យ​និ​និមន្ត​ព្រះសង្ឃ​មក​សូត្រមន្ត ព្រមទាំង​ជួយ​ដឹក​សព​យក​ពីលើ​ចិញ្ចើមផ្លូវ​មក​ដាក់​ក្នុង​ប​ច្ឆា​វត្ត​ខ្ទរ ហើយ​បាន​ចេញថ្លៃ​ឡានពេទ្យ​ដឹក​សព​យកទៅ​ឯ​ស្រុក​១៣០​ដុល្លារ និង​ជួយឧបត្ថម្ភ​អាចារ្យ​សរុប​អស់​១៥០​ដុល្លារ​ជា​ថវិកា​របស់លោក​ចៅសង្កាត់ ៕

ចំនួនអ្នកទស្សនា

    20555557

  • ថ្ងៃនេះ12141
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91221
  • ខែនេះ113101
  • ឆ្នាំនេះ113101
  • សរុប20555557