នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជនសង្ស័យ​ជាង​១០​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​

21-May-2016 | ដោយ មែន កំសត់


 ​ភ្នំពេញ​៖​ជនសង្ស័យ​ប្រុស​ស្រី​ជាង​១០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​និង​ទទួលផល​ចោរកម្ម​ត្រូវបាន​ប៉ូលិស​នៃ ស្នងការ​រាជធានី​ភ្នំពេញ​បង្ហាញ​មុខជា​សាធារណៈ​នៅ​រសៀល​ថ្ងៃទី​២០​ខែឧសភា​ឆ ឆ្នាំ​២០១៦ បន្ទាប់ពី​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ខណ្ឌមានជ័យ និង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​បានជា​បន្តបន្ទាប់​
​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ។​


​លោក វរ​:​សេនិ៍យ​ឯក​អេង​សោភា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ចំនួន​១៣​នាក់ ដែលមាន​ឈ្មោះ​ម៉ន​សុជាតិ​អាយុ​១៩​ឆ្នាំ​,​ឈ្មោះ​ខាត់​សភា​ហៅ​ប៉ុង​អាយុ​១៩ ឆ្នាំ​,​ឈ្មោះ​ឳ​វិ​សារ​ហៅ​សា​អាយុ​១៨​ឆ្នាំ​,​ឈ្មោះ ឆ​យ សុវណ្ណ​ម៉ូ​លី​ហៅ​ប៉ូ​លី​អាយុ​១៩​ឆ្នាំ​,​ឈ្មោះ ជំនិត សុ​ខះ​ឧ​ត្ត​ម​សំណាង ហៅ ណា​ង អាយុ​២៣​ឆ្នាំ​,​ឈ្មោះ​ទៀង​ចិ​ត្រា អាយុ​១៨​ឆ្នាំ​,​ឈ្មោះ អ៊ុង មាស​អាយុ​២១​ឆ្នាំ​,​ឈ្មោះ​គៀង​ផា​យុទ្ធ​អាយុ​២៥​ឆ្នាំ​,​ឈ្មោះ​គុយ​សា​រះ ថង​ហៅ​ថង​អាយុ​១៨​ឆ្នាំ​,​ឈ្មោះ​ស៊ីម​វណ្ណឌី​ហៅ​ឈៀង​អាយុ​៤៤​ឆ្នាំ​,​ឈ្មោះ នុត​និមល​ហៅ​បុល​អាយុ​៤២​ឆ្នាំ​,​ឈ្មោះ​ហុង​សង់​ទីន​អាយុ​២៥​ឆ្នាំ​, និង​ឈ្មោះ ផុល​អុន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​មុខរបរ​គូ​ជេរ​រថយន្ត​។​
   

​លោក បាន​បន្តថា​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​13​នាក់​ខាងលើនេះ​សមត្ថកិច្ច​បាន រឹបអូស​ម៉ូតូ​6​គ្រឿង​ដែលជា​មធ្យោបាយ​ស​ធ្វើ​សកម្មភាព​រួម​និង​ឧបករណ៍ សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយចំនួនទៀត​។ វត្ថុតាង​ដែលជា​មធ្យោបាយ​ធ្វើ​សកម្មភាព​រួមមាន អាវុធខ្លី​1​ដើម​ម៉ាក​រ៉ូឡូ​ព៏​ណ ស មាន​លេខ​5160​គ្រាប់​ចំនួន​12​គ្រាប់ វិទ្យុ​ទាក់​ទង់​ចំនួន​02​គ្រឿង ខ្នោះដៃ​ចំនួន​01 ដំបងឆក់​ចំនួន​មួយ​។​


​លោក វរ​:​សេនិ៍យ​ឯក​អេង​សោភា​បាន​បន្តថា​ជនសង្ស័យ​ទាំងអស់​គឺជា​ក្រុម​ជនសង្ស័យ ដែល​តែងតែ​ធ្វើ​ធ្វើ​សកម្មភាព​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​និង​កាំបិត​តាំង​តោ កាប់​ជនរងគ្រោះ​ឲ្យ​របួស​ប្លន់​យក​ម៉ូតូ​សេរី​ទំនើបៗ​ហើយ​ពួកគេ​ច្រើន​ធ្វើ សកម្មភាព​នៅពេល​យប់​និង​ទាបភ្លឺ​។
​លោក​បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៣​ខាងលើ​រួម​និង​វត្ថុតាង​ការិយាល័យ​បានរៀបចំ សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​និតិ វិធី​ច្បាប់​។​ចំណែក​បក្សពួក​នៅ​សេសសល់​ហើយ​កំពុង​គេចខ្លួន​សមត្ថកិច្ច កំពុងតែ​បន្តធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជា​បន្តទៀត​៕

ចំនួនអ្នកទស្សនា

    20554957

  • ថ្ងៃនេះ11541
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90621
  • ខែនេះ112501
  • ឆ្នាំនេះ112501
  • សរុប20554957