ស្ត្រី​ជាង​អ៊ុតសក់​មាន​បញ្ហា​ជិត​ចូល​រោងការ​ហើយ​ចងក ធ្វើអត្តឃាត​

21-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជាង​អ៊ុតសក់​ម្នាក់​ដែល​ភ្ជាប់ពាក្យ​ជិត​ចូល​រោងការ​ទៅហើយ ស្រាប់តែ​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ ក្នុងផ្ទះ​របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី រសៀល ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការធ្វើអត្តឃាត​នេះ​គឺជា​លើក​ទី​២​ហើយ ដោយ​លើក​មុន​នាង​បាន​លេបថ្នាំ​សម្លាប់ខ្លួន​ម្ដង​ហើយ ប៉ុន្តែ​មិនបាន​សម្រេច និង​មិន​ត្រូវបាន​គេ​ដឹង​មូលហេតុ​ឡើយ ប៉ុន្តែ​សង្ស័យ​នាង​មាន​វិបត្តិ​ស្នេហា ព្រោះ​ក្រោយពេល​លែងលះ​ជាមួយ​ប្ដី​មុន​រយៈពេល​ជិត​៣​ឆ្នាំ រហូតមកទល់​ពេលនេះ​នាង​មាន​គូ​ដណ្ដឹង​ម្នាក់ទៀត ដែល​ភ្ជាប់ពាក្យ​ជាមួយគ្នា​នៅតែ​ថ្ងៃ​ចូល​រោងការ​ប៉ុណ្ណោះ ហើយ​មិនមាន​នរណា​បានដឹងថា នាង​មាន​បញ្ហា​អ្វី ជា​មួយគូ​ដណ្ដឹង ឬ​បែបណា​ឡើយ ទើប​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួនឯង​ស្លាប់​បែបនេះ ។​

​ប្រភព​បន្តទៀតថា នារី​ដែល​ស្លាប់​ដោយ​ការចង​.​ក​សម្លាប់ខ្លួន​នេះ​ឈ្មោះ សៀម សំណាង ហៅ​អា​គៀង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ នាង​ជា​ស្ត្រី​មេម៉ាយ​ដែល​បាន​លែងលះ​ជាមួយ​ប្តី​ជិត​៣​ឆ្នាំ​មកហើយ ហើយ​ថ្មី​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់ទៀត ដែល​ជិត​ដល់ពេល​ចូល​រោងការ​ទៅហើយ ស្រាប់តែ​យក​ខ្សែ​នីឡុង​ចង​.​កជាប់​នឹង​ដំបូលផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​បែបនេះ​តែម្ដង ៕

ចំនួនអ្នកទស្សនា

    20554297

  • ថ្ងៃនេះ10881
  • ម្សិលមិញ20231
  • សប្តាហ៍នេះ89961
  • ខែនេះ111841
  • ឆ្នាំនេះ111841
  • សរុប20554297