ស្ត្រី​ជា​កម្មការិនី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម​បំផុត​ខណៈ​ជិះ​ទៅធ្វើ​ការ ត្រូវ​រថយន្តបុក​ម៉ូតូ​ដល់​ទៅ​០២​គ្រឿង​

21-May-2016 | ដោយ មែន កំសត់


ខេត្តកំពង់ស្ពឺ​៖ រថយន្ត​ធុន​ធំ​មួយគ្រឿង​បុក​និង​កិន​ម៉ូតូ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​កម្ម​ការ​នី​ម្នាក់​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​កន្លែងកើតហេតុ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃទី​២០​ឧសភា​នៅលើ​ផ្លូវជាតិ​លេខ​៤​នៅ​ចន្លោះ​គីឡូម៉ែត្រ លេខ​៣៣-៣៤​ស្ថិតនៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។ រថយន្ត​បង្ក​ម៉ាក​ហ៊ីយាន់​ដាយ ពណ៍​ក្រហម សណ្តោង​រឺ​ម៉ក ពាក់​ផ្លាកលេខ​កំពង់ ធំ​3A.1777 ។​ចំនែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​C125​សេរី​២០០៨ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1B.2650 ៕

ចំនួនអ្នកទស្សនា

    21317187

  • ថ្ងៃនេះ2931
  • ម្សិលមិញ6591
  • សប្តាហ៍នេះ9531
  • ខែនេះ90101
  • ឆ្នាំនេះ874731
  • សរុប21317187