អាង​ ខ្លួនជា​​នគរបាល បាញ់បោះ​សេរី​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន នៅ​ស្រុក​កៀនស្វាយ

22-May-2016 | ដោយ មែន កំសត់

 

​កណ្តាល​៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ម្នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចាប់ខ្លួន ក្រោយពី​មន្ត្រីនគរបាល​រូបនេះ បាន​បាញ់បោះ​សេរី នៅ​ល្ងាច​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំការ​ស្វាយ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា ជន​បាញ់បោះ​រូបនេះ​មានឈ្មោះ ឡេង សុជាតិ អាយុ ៣៣ ឆ្នាំ ជា​មន្ត្រីនគរបាល​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ឯក អត្តលេខ​71985 បំរើការ​នៅ​អង្គភាព នាយកដ្ឋាន​រដ្ឋបាល​ស​រុ​ប នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។​
​ក្រោយ​ការចាប់ខ្លួន​កម្លាំង​អាវុធហត្ថ បាន​ដកហូត អាវុធ​ខ្លីម៉ាក BERTTA​លេខ​PX5341M ផលិត​នៅ​ប្រទេស​អុ​ី​តា​លី បង់​មួយ​មាន​គ្រាប់​១៥​គ្រាប់ និង​សំបក​កា​ទុ​ស​បាញ់​រួច​អស់​ចំនួន​៩​គ្រាប់ លិខិត​បេសកកម្ម 000454 ប័ណ្ណ​ប្រើប្រាស់​លេខ ខ អ 9 04365 និង​អត្តសញ្ញាណប័ណ្ណ នគរបាលជាតិ​១​សន្លឹក​។​

​យ៉ាងណាក៏ដោយ មិនទាន់មាន​ការបញ្ជា​ក់​ពី​មន្ត្រី​អាវុធហត្ថ ថា ការបាញ់បោះ​នេះ បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ តែបើ​តាម​ប្រភព​ខ្លះ​អះអាងថា អាច​បណ្តាល​មក​ស្រវឹង​។​​បច្ចុប្បន្ន​ខាង​កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក កំពុង​បន្ត​នីតិវិធី ដើម្បី​ចាត់ការ​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20556137

  • ថ្ងៃនេះ12721
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91801
  • ខែនេះ113681
  • ឆ្នាំនេះ113681
  • សរុប20556137