ស្ទឹងត្រែង៖ កំលាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ០៣ នាក់ បានដោះលែង ០២ នាក់ឃាត់ខ្លួន និងម្នាក់កំពុងនាំខ្លួនពីខេត្តស្វាយរៀង មកកាន់ខេត្តស្ទឹងត្រែងពាក់ព័ន្ធពីបទលួចលុយជាង៨ពាន់ដុល្លាកាលពី ប្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង។
ជនសង្ស័យ ត្រូវបានកំលាំងកងរាអាវុធខេត្តចុះឃាត់ខ្លួនជាបន្តបន្ទាប់កាលពី ថ្ងៃទី២០ ខែតុលាឆ្នាំ២០១៥នៅក្នុងភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង ស្ថិតក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន១.ឈ្មោះនួន រ៉ន ភេទស្រី អាយុ៥៤ឆ្នាំ របរលួចមានស្រុកកំណើត ភូមិណៃគ្រៀងឃុំធ្លក ស្រុករមាសហែក ខេត្តស្វាយរៀង ២.ឈ្មោះ វេង អៀងភេទប្រុសអាយុ៣៤ឆ្នាំមុខរបរជាងសំណង់ ស្រុកកំណើត ខេត្តត្បូងឃ្មុំប៤៧ឆ្នាំ បច្ចុប្បន្នស្នាក់ភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង(២នាក់ចាប់ខ្លួន)៣.ឈ្មោះនួន សំអូនន ភេទប្រុស អាយុ៤៧ឆ្នាំមុខរបររត់ម៉ូតូឌុប ស្រុកកំណើត ភូមិណៃគ្រៀង ឃុំធ្លក ស្រុករមាសហែកខេត្តស្វាយរៀង(កំពុងនាំខ្លួន)។ ចំណែក៣នាក់ផ្សេងទៀតមិនមានពាក់ព័ន្ធ ត្រូវបានដោះលែងវិញ។រីឯជនរងគ្រោះជាម្ចាស់លុយមានឈ្មោះប៉ោ ប៉េងសភេទស្រីអាយុជាង៣០ឆ្នាំមុខរបរលក់ហ្គាសរស់នៅភូមិកើតហេតុ ខាងលើ។
លោកមេបញ្ជាការបានបន្តអោយ ដឹងទៀតថា ក្រោយពីមានពាក្យដឹងពីជនរងគ្រោះលោកបានបញ្ជាកំលាំងចុះប្រតិបត្តិ ការស្រាវជ្រាវ ពិនិត្យកាមេរ៉ាសុវត្តិភាព ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើដកហូតវត្ថុតាងមានលុយដុល្លា ចំនួន៣១០០(បីពាន់មួយរយ)លុយខ្មែរ៦.៤០០.០០០រៀល(ប្រាំមួយលានបួនសែនរៀល)និងបានបញ្ចូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថធ្វើការសាសួរ។
ស្ថិតក្រោមការសាកសួររបស់ជំនាញ ជនសង្ស័យ៣នាក់ មិនពាក់ព័ន្ធបានដោះលែងវិញ និង២នាក់បានឃាត់ខ្លួននិងម្នាក់ដែលកំពុងនាំខ្លួននោះគឺស្ថិត ក្រោមកិច្ចសហបប្រតិបត្តិការជាមួយកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួន ខាងលើ មានម្នាក់ឈ្មោះនួន រ៉ន គឺជាមេចោរលួចយ៉ាងសកម្មនៅក្នុងខេត្តស្ទឹងត្រែ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ចាប់ដាក់គុករាប់ភ្លេចមកហើយ តែនៅមិនរាងចាល បើនិយាយអោយចំមេចោរស្រីរូបនេះ បានដើរលួចធ្វើជាមុរបរមិនតិចជាង៣០ឆ្នាំទេ? ប្រជាពលរដ្ឋ រស់នៅខេត្តស្ទឹងត្រែងមានការខ្លាចយ៉ាងខ្លាំង ហើយបានសំណូមពរដល់តុលាការ ដាក់គុកកុំអោយចេញ បើពុំនោះទេពិតជាមានភ័យខ្លាចទៀតហើយ។
បច្ចុប្បន្នជនសង្ស័យ ០២ នាក់ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងត្រៀបបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់និងម្នាក់ បាននិងកំពុងនាំខ្លួនពីខេត្តស្វាយរៀងមកកាន់ខេត្តស្ទឹងត្រែង។ចំណែក លុយដែលដកហូតបានពីជនសង្ស័យ ត្រូវបានអាវុធហត្ថធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅអោយម្ចាស់ដើមវិញ៕