‪‎​ថ្ងៃ​ការកូន​ស្រី ជា​ថ្ងៃ​ឳ​ពុក បាន​ស្លាប់​បាត់បង់​ជិវិត ‬ ដោយ​រោគាពាធ​

22-May-2016 | ដោយ មែន កំសត់



​ខេត្ត​ព្រះសីហនុ ៖ ក្នុងពេលដែល​ភ្ញៀវ​ជិត​ឆ្ងាយ​កំពុង​ទទួលទាន​អាហារ​សប្បាយរីករាយ​ក្នុង​អាពាហ៍ពិពាហ៍​នោះ​‪‎​ឳ​ពុក​បង្កើត​របស់​កូនស្រី បាន​ស្លាប់​បាត់បង់​ជិវិត​នៅ​យប់​ថ្ងៃ​ហូប​ការ​កូនស្រី​របស់ខ្លួន​‬ ដោយ​រោគាពាធ ហេតុការណ៍​ដ៍​កម្រ​នេះ​បានកើត​ឡើង​នៅ​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​២១​ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ។ ជនរងគ្រោះ​ជា​ឪពុក​ដែល​ស្លាប់​នេះ​ឈ្មោះ​ជួប​មុត​អាយុ​៦១​ឆ្នាំ​គាត់​មាន​តួនាទី​ជា​មេភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ។​
​ក្រោយមក សាកសព​ត្រូវបាន​យកទៅដាក់​នៅផ្ទះ​កូន​ម្នាក់ទៀត​នៅក្បែរ​គ្នា​នេះ ហើយ​បន្ទាប់មក​រោងការ​ក៍បាន​រុះរើ​រៀបចំ​ធ្វើ​រោង​បុណ្យសព​វិញ​ដែរ​នៅ​ព្រឹក​ថ្ងៃ​២២​ឧសភា​២០១៦ នេះ ៕

ចំនួនអ្នកទស្សនា

    20555417

  • ថ្ងៃនេះ12001
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91081
  • ខែនេះ112961
  • ឆ្នាំនេះ112961
  • សរុប20555417