បុរស​កំសត់​ម្នាក់​ឈរ​ឱប​កូន​៣​នាក់ ស្រែកយំ ក្រោយ​ប្រពន្ធ​រត់​ចេញពីផ្ទះ

22-May-2016 | ដោយ មែន កំសត់

 
​ភ្នំពេញ​៖ ដោយសារតែ​ជីវភាព​ប្រចាំថ្ងៃ​ធ្លាក់​ដុនដាប​ទៅៗ បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​សម្រេចចិត្ត​នាំយក​កូនស្រី​ម្នាក់​ចុះចេញ ពី​ផ្ទះ​បាត់ ដោយ​បន្សល់ទុក​បុរស​ជា​ប្ដី ដែលមាន​ជំងឺ​ប្រចាំកាយ​ស្គមស្គាំង ហើយ​ត្រូវ​ទទួល​រ៉ាប់រង​ទទួល​ចិញ្ចឹម​កូនប្រុស​តូចៗ​ចំនួន​៣​នាក់​ទៀតផង​។​
​ក្រោយ​ប្រពន្ធ​រត់​ចេញពីផ្ទះ​បុរស​កំសត់​រូបនេះ បាន​យក​កូនតូច​ពៅ​អាយុ​ទើបតែ​៤​ខែ ទៅ​ឲ្យ​អ្នកជិតខាង​ជួយ​មើលថែរក្សា​ជំនួស តែ​គេ​មិន​ទទួលយក​ពីព្រោះ​ខ្លាច​ស្ត្រី​ជា​ប្រពន្ធ​មករក​រឿង ស្រាប់តែ​ឈរ​ឱប​កូន​ទាំង​៣​នាក់​ស្រែកយំ​គួរ​ឲ្យ​អាសូរ​យ៉ាង​ពន់ពេក​។​​រឿងរ៉ាវ​ដ៏​កំសត់​នេះ​បាន​កើតឡើង​នៅក្នុង​ខ្ទម​បន្ទប់​ជួល​តាម​ជួរ​ប្រឡាយ​តាម បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​សហគមន៍ ភូមិ​សែន សុខ​ទី​៧ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​បុរស​ជា​ប្ដី​ដ៏​កំសត់​រូបនេះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ប្រាប់ ថា ប្រពន្ធ​របស់គាត់​ឈ្មោះ គុយ នី​ម មាន​វ័យ​៣០​ឆ្នាំ និង​មិនមាន​ការងារ​ធ្វើ​នោះទេ​ដោយ​អត់ទ្រាំ​រស់នៅ​និង​ជីវភាព​តោកយ៉ាក​នេះ​មិនបាន​ក៏ សម្រេចចិត្ត​នាំយក​កូនស្រី​ទី​២ ចុះ​ចេញពីផ្ទះ​កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦​បាត់ទៅហើយ ព្រោះ​ហេតុថា ១​ខែៗ រកលុយ​តែ​៦​ម៉ឺន​រៀល​មក​បង់ថ្លៃ​បន្ទប់​ជួល​ស្ទើរតែ​មិនបាន​។​

​សំខាន់​ជាងនេះទៅទៀត​នោះ គឺមាន​កូនតូចៗ​ច្រើន​និង ការរស់នៅ​ប្រចាំថ្ងៃ​មិន​ចុះសម្រុង​ជាមួយគ្នា​ទើប​ប្រពន្ធ​របស់គាត់​សម្រេចចិត្ត ចុះ​ចេញពីផ្ទះ​ទាំង​បែបនេះ​។​
​គាត់​មានឈ្មោះ​ស៊ីន ណា​រិ​ទ្ធ មាន​វ័យ​៣៧​ឆ្នាំ មានមុខ​របរ ជួសជុល​កង្ហារ​កំ​ប៉េ​ក​កំប៉ុក​នៅផ្ទះ​ដែល​ញ្ញាតិ​ជិតខាង​យកមក​ឲ្យ ធ្វើ​គ្រាន់​បាន​ដូរ​បាយ​ហូប និង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ក្នុងបន្ទុក​ទាំងអស់​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ប្រុស​៣​នាក់ និង​ស្រី​២​នាក់ តែដោយសារ​ជីវភាព​ក្នុង​គ្រួសារ​កាន់តែ​យ៉ាប់ៗ​ទៅ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​សម្រេច ចិត្ត​យក​កូនស្រី​ច្បង​ជា​កូន​ទី​១​ទៅ​ផ្ញើ​នៅ​ម្ដាយមីង ដើម្បី​ឲ្យ​ជួយ​ចិញ្ចឹម​ចំណែក​កូនស្រី​ទី​២ ត្រូវបាន​ប្រពន្ធ​របស់គាត់​នាំយកទៅ​ជាមួយ​រីឯ​កូនប្រុស​តូចៗ​៣​នាក់​ទៀត រស់នៅ​ជាមួយ​គាត់​ក្នុងនោះ​មាន​ម្នាក់​ជា​កូនប្រុស​ពៅ​អាយុ​ទើបតែ​៤​ខែ​ប៉ុណ្ណោះ​។​

​បុរស​ជា​ប្ដី​បាន​បន្តថា បន្ទាប់ពី​ប្រពន្ធ​របស់គាត់​បាន​ចុះចេញ ពី​ផ្ទះ​បាត់ទៅ ដោយ​គ្មាន​លទ្ធភាព​បីបាច់​ចិញ្ចឹម​កូន​ក៏​សម្រេច ចិត្ត​បីកូន​ប្រុស​ពៅ​អាយុ​ទើបតែ​៤​ខែ ទៅ​ប្រគល់​ឲ្យ​អ្នកភូមិ ជួយ​ចិញ្ចឹម​ប៉ុន្តែ​អ្នកភូមិ​មិន​ហ៊ាន​ទទួល​នោះទេ ព្រោះ​ខ្លាច ស្ត្រី​ជា​ម្ដាយ​ត្រឡប់មកវិញ​បែ​ជា​កើតរឿង​រ៉ាវ ទើប​បុរស​ដ៏ កម្សត់​នេះ​បានសម្រេច​យក​កូន​អាយុ​៤​ខែ​នោះ​ទៅ​ជួប​មេភូមិ​តែម្ដង​។​

​ជាមួយគ្នា​នោះ​ន​លោកស្រី សួង សារឿន ដែលមាន​តួរ​នាទី​ជា ប្រធាន​សមាគមន៍​នារី​សង្កាត់​ឃ្មួញ​ក៏បាន​ប្រគល់​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ជូន​គ្រួសា​រងគ្រោះ សម្រាប់​ទិញ​ទឹកដោះគោ​បំបៅកូន​តាមរយៈ លោកស្រី ចាន់​រី មេភូមិ​សែន​សុខ​ទី​៥​ផងដែរ ទម្រាំ​មាន​សប្បុរស ជន​ឬ​អង្គការ​នានា​មកជួយ ។​
​ជា​ចុងក្រោយ បុរស​ជា​ឪពុក​ដែលមាន​ជំងឺ​រាងកាយ​ស្គមស្គាំង​មិនអាច​ធ្វើការ​ងារ​កើត និង​កូនប្រុស​តូចៗ​ទាំង​៤​នាក់​ឪពុក​កូន សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​សប្បុរសជន​នាៗ ក្នុង​និង​ក្រៅប្រទេស​ព្រមទាំង​អង្គការ​មេត្តាជួយ​សង្គ្រោះ​ដល់​គ្រួសារ ដ៏​កម្សត់​នេះ​ផង ព្រោះ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ដែល​នារី​សង្កាត់​ឃ្មួញ​ជួ​យមក​នោះ​អាច​ទិញ​ទឹកដោះគោ ឲ្យ​កូនបៅ​បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ៕

ចំនួនអ្នកទស្សនា

    20555227

  • ថ្ងៃនេះ11811
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90891
  • ខែនេះ112771
  • ឆ្នាំនេះ112771
  • សរុប20555227