កំពង់ឆ្នាំង៖ គេហដ្ឋានលោក ហាក់ សិរ្សណៈ ស្ថិតក្នុងភូមិធម្មយុត្តិ ក្រុងកំពង់ឆ្នាំង ត្រូវបានខាងក្រុមហ៊ុនអ៊ុងសុវណ្ណី អេឡិចទ្រីស៊ីធី ឌីវេឡុបមែន ផ្តាច់ភ្លើងចោល ខណៈលោកបានសរសេរពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋរឿងអគ្គីសនីទៅលើផេ កហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅថ្មីៗនេះ ។
កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ លោក ហាក់ សិរ្សណៈ បានឲ្យដឹងថា៖ការរំលោភកិច្ចសន្យាដោយផ្តាច់ភ្លើងផ្ទះរបស់លោក នាពេលនេះចាត់ទុកជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋទូទៅ ក្នុងខេត្តកំពង់ឆ្នាំងទាំងមូលក៏ដូចជាដើម្បីបំបាក់ស្មារតី អ្នកប្រើប្រាស់កុំអោយតវ៉ាទទួលយកអ្វីតាមការកំណត់របស់ក្រុមហ៊ុនផងដែរ ។ ដោយសារតែគ្មានការដោះស្រាយបានជា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង មិនហ៊ានចេញមុខតាវ៉ាទេដោយសារតែខ្លាចគេផ្តាច់ភ្លើងខានប្រើ។ បើគេចាំមិនភ្លេចទេកាលពីជំនាន់ឯកឧត្តម ទូច ម៉ារីម នៅជាអភិបាលខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងទាំងមូលដែលមានស្នាមមេដៃប្រមាណ រាប់ពាន់នាក់ តំណាងប្រជាពលរដ្ឋនៅផ្សារលើ ខេត្តកំពង់ឆ្នាំងប្ដីឈ្មោះងួន ប្រពន្ធឈ្មោះឌឿនជាអាជីវករលក់សាច់ជ្រូកក៏ ត្រូវបានខាងក្រុមហ៊ុនភ្លើងមួយនេះផ្ដាច់ភ្លើង គម្រាមដោយចោទថាញុះញង់ ដូចកណីលោកហាក់ សិរ្យណៈនេះផងដែរ ។
ពាក់ព័ន្ធការផ្តាច់ភ្លើងផ្ទះ ប្រជាពលរដ្ឋខាងលើនេះ អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានប្រាប់អ្នកសារពត៌មានតាមរយៈទូរស័ព្ទនៅរសៀល ម៉ោង៤និង០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ថាលោកបានទំនាក់ទំនងខាងមន្ទីរ រ៉ែ និងថាមពល ដើម្បីអោយមានការដោះស្រាយបើកភ្លើងឡើងវិញ នៅក្នុងនោះលោកអភិបាលខេត្តបានបញ្ជាក់ ថាប្រជាពលរដ្ឋដែលមានទុក្ខកង្វល់បញ្ហាអគ្គីសនីស្នើសុំអោយធ្វើលិខិត ដាក់មកសាលាខេត្តដើម្បីចុះត្រួតពិនិត្យ ។
កន្លងទៅសារព័ត៌មានក្នុងស្រុក ធ្លាប់ចេញផ្សាយ នូវរឿងរ៉ាវពាក់ព័ន្ធអគ្គីសនីជាក់ស្តែងប្រជាពលរដ្ឋតវ៉ា ពីការគម្រាមផ្តាច់ភ្លើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ដែលខាងក្រុមហ៊ុនអអគ្គីសនី ខេត្តកំពង់ឆ្នាំងបានផ្តាច់ភ្លើងប្រជាពលរដ្ឋ គ្រាន់តែគាត់បញ្ចេញមតិនិយាយរឿងរ៉ាវការពិតក្នុងតួនាទីជា អ្នកប្រើប្រាស់(អតិថិជន) ទៅកាន់ផេកសម្តេចតេជោ ហ៊ុន សែន ត្រូវបានខាងក្រុមហ៊ុនអគ្គីសនីចោទប្រកាន់ថាជាការញុះញង់ទៅវិញ។ កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានកង្វល់សរសេរដោយផ្ទាល់ទៅកាន់ផេ កសម្តេច ប៉ុន្តែក្រុមហ៊ុនអគ្គីសនីខេត្តកំពង់ឆ្នាំងអោយតែមានប្រជាពលរដ្ឋណាតវ៉ា ពួកគេតែងតែគម្រាមផ្តាច់ភ្លើងមិនអោយប្រើប្រាស់ដែលជាមូលហេតុ ប្រជាពលរដ្ឋសុខចិត្តសំងំស្ងៀមខាំមាត់សង្កាត់ចិត្តទាំងទឹកភ្នែករងចាំ ការបោះឆ្នោតមកដល់ ។
អ្នកកាសែតលើកយកមតិនិងកង្វល់ប្រជាពលរដ្ឋមកធ្វើការផ្សព្វផ្សាយ ក្នុងន័យស្ថាបនាបែជាក្រុមហ៊ុនសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរ អគ្គីសនីចោទថាជាការញុះញង់និងគម្រាមកំហែងចាត់វិធានការផ្លូវច្បាប់បើ នៅតែបន្តការចេញផ្សាយទៀតនោះដែលជាការគម្រាមកំហែងបិទសិទ្ធិសេរីភាព សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ។សូមបញ្ជាក់ដែរថាលោក ហាក់ សិរ្សណៈ ធ្លាប់ចេញមុខប្ដឹងជួសមុខអោយបុគ្គលឹកវិស្វករចិនមកសាងសង់ស្ថានីយ៍ អគ្គីសនីកំពង់ឆ្នាំង ពោធិ៍សាត់កាលពី៥ឆ្នាំមុនប្ដឹងឈ្នះក្រុមហ៊ុនអគ្គីសនីកំពង់ឆ្នាំងរឿង ធ្វើអោយកុងទ័រភ្លើងដើរលឿនខុសធម្មតាកេងចំណេញលុយពីផ្ទះស្នាក់នៅ របស់បុគ្គលឹកវិស្វករចិនរាប់ពាន់ដុល្លារ។ ឥឡូវគ្រាន់តែសរសេរComment ពីទុក្ខង្វល់របស់ប្រជាពលរដ្ឋបញ្ហាអគ្គីសនីលើផេកសម្តេចតេជោ ហ៊ុន សែន ត្រូវក្រុមហ៊ុនអ៊ុងសុវណ្ណី អេឡិចទ្រីស៊ីធី ឌីវេឡុបមែន ផ្តាច់ភ្លើងចោលដូចជាអាងអំណាចពេកហើយ៕