ឈឺ​ខ្នង​ទៅអោយ​ពេទ្យ​នៅ​គ្លីនិក ឃឹម រ៉ានី ពិនិត្យ ចាក់​ថ្នាំ​២​ម្ជុល ប្រកាច់ រហូត​ស្លាប់​.!

22-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ បុរស​វ័យ​ជិត​៣០​ឆ្នាំ​ម្នា​ក់បាន​បែកពពុះមាត់​ប្រកាច់​រហូតដល់​ស្លាប់ បន្ទាប់ពី​រូបគេ​មាន​អា​ការៈមិន​ស្រួលខ្លួន​ចេះតែ​ឈឺ​ខ្នង ហើយ​មិត្តភក្ដិ​បាន​នាំទៅ​ពិនិត្យ និង​ព្យាបាល​នៅក្នុង​ឃ្លីនិក​ឃឹម រ៉ានី​ត្រូវបាន​គ្រូពេទ្យ​ចាក់​ថ្នាំ​អោយ​២​ម្ជុល ក៏​បែកពពុះមាត់​ប្រកាច់ ស្រាប់តែ​គ្រូពេទ្យ​បានអោយ​បញ្ជូនទៅ​មន្ទីរ ពេទ្យ​កាល់ម៉ែត​អោយ​លឿន​តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​ករណីនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​នេះ​នៅក្នុង​គ្លីនិក​ឃឹម រ៉ានី ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។ សព​ជនរងគ្រោះ​មានឈ្មោះ​ឡាំ តៅ​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​៥២​សេ ផ្លូវ​លេខ​២០៩ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ (​ក្នុង​បុរី​វិមាន​ភ្នំពេញ​) មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​សា​វី​មិ​​ច មាន​ប្រពន្ធ​ឈ្មោះ សុខ រដ្ឋ​មនី អាយុ​២៨​ឆ្នាំ ដូចគ្នា​។​

​តាម​ការរៀបរាប់​ពី​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា ៖​នៅ​ព្រឹក​មុន​កើតហេតុ​ជនរងគ្រោះ និង​មិត្តភក្ដិ​គេ​ម្នាក់ទៀត​ឈ្មោះ រ៉ា បាន​បបួលគ្នា ទៅ​ហូប​គុយទាវ​នៅ​ម្ដុំ​ទួលគោក​។​ក្រោយ​ហូប​គុយទាវ​ហើយ​ជនរងគ្រោះ​បាន​ត្អូញ ថា​ចេះតែ​ឈឺ​ខ្នង​ស្ទើរ​ទ្រាំ​មិន​ចង់បាន ហើយ​មិត្តភក្ដិ​ក៏​ជូនទៅ​ពេទ្យ​។ ពេល​ជិះ​ឃើញ​គ្លីនិក​ឃឹម រ៉ានី ក៏​នាំ​ជនរងគ្រោះ​ចូល​ពិនិត្យ ក្រោយ​ពេទ្យ​ពិនិត្យ ហើយក៏​យក​ថ្នាំ​ចាក់អោយ​ជនរងគ្រោះ​២​ម្ជុល​បានតែ​បន្តិច​ស្រាប់តែ​ឃើញ ជនរងគ្រោះ​ប្រកាច់​បែកពពុះមាត់ ពេលនោះ​ស្រាប់តែ​ពេទ្យ​អោយ​មិត្តភក្ដិ​អ្នក​ជូនទៅ​ផ្ដិតមេដៃ​នៅលើ​ក្រដាស​រួចហើយ អោយប្រញាប់​ដឹក​ទៅ​មន្ទីរ​​ពេទ្យ​កាល់ម៉ែត តែ​ពេលទៅដល់​ស្រាប់តែ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​​ពាក់ព័ន្ធ​ករណីនេះ​គេ​នៅ​មិនទាន់​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា​ក្រោយ​គ្រូពេទ្យ​នៅ​ឃ្លីនិក ឃឹម រ៉ានី  ចាក់​ថ្នាំ​ហើយក៏​ប្រកាច់​បែកពពុះមាត់​ស្លាប់​តែម្ដងទៅ​។​​ជុំវិញ​ករណីនេះ នៅ​មិនទាន់​អាចទាក់ទង​ខាង​ឃ្លីនិក ឃឹម រ៉ានី សាកសួរ​ព័ត៌មាន​ពី​ករណី​គ្រូពេទ្យ​របស់ខ្លួន​ចាក់​ថ្នាំ​អោយ​អ្នកជំងឺ ចុងក្រោយ​អ្នក ជំងឺ​ស្លាប់​នៅឡើយ​នោះទេ​៕

ចំនួនអ្នកទស្សនា

    20555457

  • ថ្ងៃនេះ12041
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91121
  • ខែនេះ113001
  • ឆ្នាំនេះ113001
  • សរុប20555457