ស្ត្រី​ម្នាក់​ខកខាន​ចេញទៅ​ថៃ​តាម​ជើងយន្តហោះ ខណៈ​ចោរឆក់​ការ​បូ​ប​អស់​លុយ និង​លិខិតឆ្លងដែន​

23-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​ទៅ​ព្រលាន ត្រៀម​ឡើង​យន្តហោះ​ទៅ​ថៃ ត្រូវ​ចោរឆក់​កាបូប​អស់​លុយ​ប្រមាណ​១០​ម៉ឺន​បាត ទូរស័ព្ទ និង​លិខិតឆ្លងដែន​
​ជាហេតុ​ធ្វើ​ឲ្យ​នាង​ខកខាន មិនបាន​ឡើង​យន្តហោះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​ឡើយ​។ ហេតុការណ៍​ខាងលើនេះ បានកើត​ឡើងខណៈ​នាង​រួម​និង​សាច់ញាតិ​កំពុង​ជិះ​ម៉ូតូ​កង់​បី មួយគ្រឿង ធ្វើដំណើរ​ពី​ខណ្ឌទួលគោក ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដើម្បី​ឡើង​ជិះ​យន្តហោះ ទៅ​ប្រទេស​ថៃ​នោះ នា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ នៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់ចំណុច​ភ្លើងស្តុប ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី រងគ្រោះ​ម្នាក់​នោះ​ឈ្មោះ ឈី​ង ធីតា អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ាយ​ប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​នៅក្នុង​កាបូប របស់​នាង​ដែល​ត្រូវ​ចោរឆក់​យកទៅ​បាត់​នោះ មាន​លុយ​ជាង​១០០.០០០​បាត​(​លុយ​ថៃ​) ទូរស័ព្ទ​មួយគ្រឿង និង​លិខិតឆ្លងដែន​ព្រមទាំង​ឯកសារ​ផ្សេងៗ​ទៀត ផងដែរ​។ ចំណែក​ចោរ មានតែ​ម្នាក់ឯង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​វីវ៉ា ពណ៌​ខ្មៅ​មិន ចាំ​ស្លាក​លេខ​។ នគរបាល​បាន​និយាយថា ជននេះ គឺជា​មុខសញ្ញា​ចោរឆក់ កាបូប​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម អាតុ​កៗ​ទៅ​ឡើង​យន្តហោះ​បែបនេះ បានសម្រេច​ច្រើនលើក​មកហើយ និង​មានសំណាង​បាន​រត់គេចខ្លួន​រួ រហូត​ទៀតផង​៕

ចំនួនអ្នកទស្សនា

    20556037

  • ថ្ងៃនេះ12621
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91701
  • ខែនេះ113581
  • ឆ្នាំនេះ113581
  • សរុប20556037