កុមារា​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ដឹក​ដី​បុក​កិន​បែកក្បាល​ស្លាប់

23-May-2016 | ដោយ មែន កំសត់


​ខេត្តកណ្តាល ៖ កុមារា​ម្នាក់​បាន​ជិះ​កង់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ហើយ​កិន​បែក មួយ​ចំហៀង​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ​ម័​បំផុត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៍​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ លើផ្លូវ​លេខ​១១០​ស្ថិត​ក្នុងភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ កុមារា​រងគ្រោះ​ឈ្មោះ ពៅ​លី​ហួ ភេទ​ប្រុស អាយុ​6​ឆ្នាំ ជា​សិស្ស​រស់នៅ​ក្នុងបន្ទុក​ជាមួយ​ឪពុក​ឈ្មោះ ពៅ ធា អាយុ​37​ឆ្នាំ​ម្ដាយ​ឈ្មោះ ឡឹង សម័យ អាយុ​33​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។​

​តាម​ប្រភព​បាន​និយាយថា​មុនពេល​កើតហេតុ​គេ​ឃើញ​កុមារា​រងគ្រោះ​ជិះ កង់​តូច​ពណ៌​ស​ឆ្លងផ្លូវ​ពី​ខាងស្តាំ​ទៅខាង​ឆ្វេង​ដៃ​ក្នុងទិសដៅ​ពី​កើត ទៅ​លិច ដោយ​មិនបាន​មើល​ឆ្វេង​ស្តាំ​ខណៈ​ឆ្លង​ជិត​ដល់​ចិញ្ចើមផ្លូវ​ស្រាប់តែ រថយន្ត​ដឹក​ដី​ម៉ាក​នីសា​ន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8743 បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ជ្រៃ​ធំ​ទៅ​ច្បារអំពៅ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក កុមារា​រងគ្រោះ​ដែល​កំពុង​ជិះ​កង់​ពេញទំហឹង​ហើយ​បណ្តាល​ឲ្យ​កិន​បែកក្បាល មួយ​ចំហៀង​ចេញ​ខួរ​ស្លាប់​យ៉ាង​អាណោច​ធ​ម័​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​រថយន្ត​បង្ក​ក្រោយ​បើក​បុក​កុមារា​រងគ្រោះ​រួច មិនបាន​ឈប់​ទេ​បន្ថែម​ល្បឿន​បើកមុខ​ប្រហែល ៥០០​ម៉ែត្រ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​នៅ​ទីនោះ​។

​បន្ទាប់​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​សហការ​ណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍ ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​កង់​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម នីតិវិធី​។ រីឯ​សាកសព​កុមារា​រងគ្រោះ​ក្រោយពី​ធ្វើ​កំណត់ហេតុ ក៏​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួរ​បញ្ជាក់ថា​នៅក្នុង​ស្រុក​កៀនស្វាយ​សព្វថ្ងៃ​មាន​ឈ្មួញ​រកស៊ី​ដឹក ជញ្ជូន​អាចម៍ដី​លក់​ជាច្រើន​ក្រុម​កំពុងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដាក់ ពេញៗ​ហៀរ​ទ្រុង ដោយ​គ្មាន​គ្រប​ត្រឹមត្រូវ ហើយ​បើកបរ​លឿនៗ​មិន​ថា​ផ្លូវ​ភូមិ​ឬ​ផ្លូវ​ថ្នល់ជាតិ​ទេ​បង្ក​ឲ្យ​ប៉ះពាល់ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​មានការ​ក្តៅក្រហាយ​គ្រប់ៗ​គ្នា​។ រីឯ​រណ្តៅ​ដី​វិញ​ជីក​ចង់​ដល់​ក្បាល​ប្រេត តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ជា​បន្តបន្ទាប់​ដូច ជា​ករណី​លង់ទឹក​ក្នុង​រណ្តៅ​ដី និង​ករណី​គ្រោះថ្នាក់​ចរាចរ​ជាដើម​។ រីឯ​អស់លោក​អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​មួយ​នេះ​មិន​ដែលមាន​ចំណាត់ការ​ឲ្យ មាន​ប្រសិទ្ធភាព​ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ​ម្តងណា​ទេ និយាយ​រួម​គឺ​ឃើញតែ​ចុះ​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ដាក់​ហោប៉ៅ រៀងៗ​ខ្លួន​៕

ចំនួនអ្នកទស្សនា

    20556197

  • ថ្ងៃនេះ12781
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91861
  • ខែនេះ113741
  • ឆ្នាំនេះ113741
  • សរុប20556197