ខេត្តបន្ទាយមានជ័យ៖ យោងតាមសភាពការជាក់ស្តែង រថយន្តដឹកសត្វមាន់ ២គ្រឿងជារាងរាល់ពេលយប់ដឹកចេញពីទឹកដីនៃប្រទេសថៃឈមនិងទឹកដីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនសត្វមាន់នោះ យកមកលក់ដុំឲ្យអាជីវកតាមទីផ្សារ១ចំនួនជាពិសេសនៅក្នុងផ្សារត្រីក្រុងប៉ោយ ប៉ែតតែម្តងបើតាមការសន្និដ្ឋានពីមហាជននៅមូលដ្ឋានថា ឈ្មួញដែលដឹកជញ្ជូនសត្វមាន់មកពីដឹកដីថៃនោះមន្ត្រីបសុព្យាបាលនិងប្រធាន ការិយាល័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក្រុងប៉ោយប៉ែតបើកដៃ១ទំហឹងបាន ជាឈ្មួញហ៊ាននាំសត្វមាន់នោះចូលមកបានដោយគ្មានការភ័យខ្លាច។
ម្យ៉ាងទៀតថាទោះបីជាឈ្មួញ នោះមានច្បាប់ត្រឹមត្រូវបាននាំសត្វមាន់ពីទឹកដីនៃប្រទេសថៃក្តី ហេតុអីបានជា មន្ត្រីកសិកម្មនៅតាមបណ្តាស្រុកក្រុងមិននាំគ្នាចុះពិនិត្យសុខភាពសត្វ បានជានៃនាំគ្នាបក់ដៃឲ្យឈ្មួញនាំចូលមកដោយគ្មានត្រួតពិនិត្យ ចាំតែទទួលបញ្ជីក្បាលរថយន្ត ប្រចាំខែ។សេចក្តីរាយការណ៏បានបញ្ជាក់ទៀតថាមានសមត្ថកិច្ចនៅតាម ដងផ្លូវពេលយប់ រថយន្តដឹកសត្វមាន់ចេញមកទទួលប្រាក់ពីឈ្មួញក្នុងនោះមាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តលួចលាក់បង្កប់តាមដងផ្លូវនិងមានស្នាក់ ការសន្តិសុខប៉េអឹមនៅចំណុចខ្លាងាប់និង១កន្លែងទៀតផ្លូវកោងខាងកើតចំណុច ខ្លាងាប់មិនដឹងថាអង្គភាពណាទេ នេះបើតាមប្រភពពីអ្នករត់តាក់ស៊ី ។កន្លងទៅថ្មីៗនេះមានផ្ទុះជំងឺបក្សាបក្សីងាប់សត្វមាន់ទាជាច្រើនក្បាល នៅក្នុងខេត្តកំពត មន្ត្រីកសិកម្មនិងសមត្ថកិច្ច១ចំនួន ដែលទទួលផលពីបទល្មើស មិននាំគ្នាទប់ស្កាត់បែជាជំរុញលើកទឹកចិត្តឈ្មួញថែមទៀតផង។បើប្រសិនសត្វមាន់ នោះវាមានជំងឺហើយឈ្មួញលក់ឲ្យប្រជាពលរដ្ឋយកទៅធ្វើជាម្ហូបអាហារពួកគាត់ អត់បានដឹង តើពេលនោះវាមានជំងឹឆ្លង ប៉ះពាល់ ប្រជាពលរដ្ឋជាអ្នកគ្រោះថ្នាក់ មន្ត្រី កាំកុងត្រូលធ្លាប់បានពោលក្នុងកម្មវិធីបូកសរុបការងារប្រចាំឆ្នាំហាមដាច់ខាតមិនឲ្យនាំ អាហារដែលផលិតពីសាច់មាន់គ្រប់ប្រភេទទោះបីសាច់នោះមានការវិចខ្ចប់ យ៉ាងណាក្តី ដាច់ខាតៗ ក៏ប៉ុន្តែផ្នែកខាងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបាន ធ្វើការហាមខាត់ដែរ បើមានច្បាប់ដាក់ប្រាក់នាំចូលមកចុះអត់មានបញ្ហាអ្វីទេ បើអត់ច្បាប់អាម៉ាថង់២ថង់ចាប់វាដុតចោលទៅវាប៉ះពាល់សុខភាព។ ក្រសួងពីនេះអនុវត្តន៏ផ្ទុយគ្នា ផ្នែកកាំកុងត្រូលថាខុស ផ្នែកកសិកម្មថាមិនអី៕