រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ជាបន្តបន្ទាប់ ខណៈកម្លាំងកំពុងចុះត្រួតពិនិត្យក្នុងមូលដ្ឋាន កាលពីវេលាម៉ោង០៩យប់ថ្ងៃទី២២ ឧសភា ២០១៦ ស្ថិតនៅមុខវត្តព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
ការឃាត់ខ្លួនជនសង្ស័យទាំង១១នាក់នេះ គឺធ្វើឡើងជាបន្តបន្ទាប់ ក្នុងបទល្មើសផ្សេងៗគ្នា ដោយពួកគេជិះម៉ូតូ១គ្រឿងខ្លះមានគ្នា៣នាក់ ខ្លះ២នាក់ និងខ្លះទៀតម្នាក់ឯង ខណៈពួកគេបំណងជិះចូលភ្នំពេញទៅទិញគ្រឿងញៀនប្រើប្រាស់ ។ កម្លាំងដកហូតម៉ូតូបាន៥គ្រឿង និងថ្នាំញៀន៥កញ្ចប់ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាន ។