កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន ចាប់វាយ​ខ្នោះ​បុរស​ម្នាក់ ក្រោយ​បើក​ម៉ូតូ​បញ្ច្រាស​ផ្លូវ​ហើយ ចុះមក​វាយ​នគរបាល​ទៀត

23-May-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ កម្លាំង​អន្តរាគមន៍​ខណ្ឌចំការមន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ បាន​ចាប់​វាយខ្នោះ បុរស​ម្នាក់​ដោយសារតែ​បុរស រូបនេះ​បាន​បើក​ម៉ូតូ បញ្ច្រាស​ផ្លូវ​ហើយ ស្រាប់តែ​ចុះ​ពីលើ​ម៉ូតូ មក​វាយ​នាយរង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ ទៀតផង​បណ្តាល​ឲ្យ រងរបួស​។​
​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង នៅ​ចំណុច​គោលដៅ​ដាក់​ត្រួតពិនិត្យ​ចរាចរណ៍ ចាប់​អ្នកជិះ​ម៉ូតូ​បញ្ច្រាស​ផ្លូវ ស្ថិតនៅ​តាមផ្លូវ ម៉ៅ​សេទុង កែង​ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ខណៈ​កម្លាំង​សមត្ថកិច្ច មួយក្រុម​ដាក់​គោលដៅ ត្រួតពិនិត្យ​ចរាចរណ៍​នោះ ស្រាប់តែ​បុរស​រូបនេះ បាន​បើក​ម៉ូតូ​ម៉ាក គុប​មូល មក​បញ្ច្រាស​ផ្លូវ ពេលនោះ​កម្លាំង​គោលដៅ​បាន​ហៅ​ឲ្យ​ឈប់ ធ្វើការ​ផាកពិន័យ​។​​គ្រាន់តែ​ចុះ​ពីលើ​ម៉ូតូ​ភ្លាម ស្រាប់តែ​បុរស​រូបនោះ ចុះមក​វាយ​នាយរង​ប៉ុស្តិ៍នគរបាល​បឹង​កេងកង​ទី​៣ បណ្តាល​ឲ្យ​រងរបួស​ទើប​កម្លាំង អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​តែម្តង​។ ជននេះ​ត្រូវបាន​បញ្ជូនទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ដោះស្រាយ តាម​នីតិវិធី​។​

​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន បាន​ឲ្យ​ដឹងថា ក្រោយ​ការនាំ​ខ្លួន​យកទៅ​សួរនាំ ស្រាប់តែ​ឪពុកម្តាយ​របស់គេ បាន​យក​ក្រដាស​បញ្ជាក់​ពី​គ្រូពេទ្យ​ថា មាន​ជម្ងឺ​ប្រចាំកាយ ពោល​មិន​ពេញលក្ខណៈ តែ​យ៉ាងណា​នោះ រង់ចាំ​ការសួរនាំ​សិន ដើម្បី​ដោះស្រាយ​បញ្ចប់រឿង​៕

ចំនួនអ្នកទស្សនា

    20555907

  • ថ្ងៃនេះ12491
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91571
  • ខែនេះ113451
  • ឆ្នាំនេះ113451
  • សរុប20555907