ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្តទាំងស្រវឹងបុក អ្នកជិះម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង ហើយព្យាយាមរត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងតាមកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីបង្កបើករថយន្តម៉ាកហាយលែនឌឺពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U 0743 ក្នុងល្បឿនយ៉ាងលឿនពីទិសដៅទីលិចមកកើត។ លុះមកដល់ចំណុចកើតហេតុរថយន្តបានវ៉ារថយន្តមួយគ្រឿងទៀត តែវ៉ាមិនផុតរួចបានទៅបុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់០១០ពណ៌ ខ្មៅពាកស្លាកលេខភ្នំពេញ 1AN 3482 បើកបរបញ្ច្រសទិសគ្នា បណ្តាលឲ្យបុរសនោះ បានស្លាប់នៅនឹងកន្លែងភ្លាមៗនឹងម៉ូតូអូសជាង១០ម៉ែតចូលទៅក្នុងព្រៃ តាមចញ្ចើមផ្លូវ។ ចំណែករថយន្តក៏ខំបើករត់ជាង៥០ម៉ែត្រ ដោយសាររថយន្តបែកកង់ខាងមុខផ្នែកខាងស្ដាំ និងផ្ទុះពោង បណ្តាឲ្យរថយន្តទៅមុខលែងរួច ទើបកម្លាំងប្រការពាភូមិ និងសមត្ថកិច្ចឃាត់ខ្លូនពីរនាក់ប្តីប្រពន្ធ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ទាំងស្ត្រីនោះ ធំក្លិនស្រាជាខ្លាំង។
តាមសម្ដីស្ត្រីអ្នកបើករថយន្តបង្ក មានឈ្មោះ លី សុផាត អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ នឹងប្ដីមានឈ្មោះ ស៊ីវ ឌុច អាយុ៥១ឆ្នាំមុខរបរនៅផ្ទះ អ្នកពីស្នាក់នៅសង្កាត់បឹងកេងកង១ខណ្ឌចំការមន។ ស្ត្រីនោះ បានឲ្យដឹងទៀតថា រូបគាត់ពីរនាក់ប្ដីប្រពន្ធទើបនឹងត្រឡប់មកពីរខួបកំណើតកូនមិត្តភ័ ក្រនៅខេត្តតាកែវ នឹងវិញត្រឡប់មកផ្ទះវិញក៏មកដល់ចំណុចកើតហេតុរួចក៏បានជួបគ្រោះថ្នាក់ តែម្ដងទៅ។ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ឡុង ពុទ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរជាងសំណង់នឹងមានទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
ក្រោយពីកើតហេតុសម្ថតិកិច្ចបានចុះមកដល់ កន្លែងកើតហេតុនឹងបានវាសវែងរួចយកម៉ូតូនឹងរថយន្តយកទៅរក្សាទុកនៅ ចរាចរណ៍ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕