ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ខែឧសភាឆ្នា២០១៦ ក្រោមការបញ្ជា ផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សមត្ថកិច្ចនិងកំលាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ចុះចាប់ហ្គេមបាញ់ត្រីមួយកន្លែង ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ប្រជាពលរដ្ឋមានការសារទយ៉ាងខ្លាំង អគុណប្រជាពលរដ្ឋដែលបានចូលរួមក្នុងសកម្មភាពបង្ក្រាបនេះ។
ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ និងវត្ថុតាងមានទូរហ្គេមបាញ់ត្រីចំនួន ០២គ្រឿង ។ ចំពោះមុខអធិការដ្ឋាននគរបាលខណ្ឌកំពុងធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕