បើ​ខ្ញុំ​រំលោភ​ពេល​ពាក់​ស្រោមអនាម័យ​នាង​មិន​ប្រកែក​មិន​រើបំរះ​

23-May-2016 | ដោយ មែន កំសត់


​ខេត្តបាត់ដំបង ៖ ហេតុការណ៍ស្រីប្រកាន់ប្រុសប្រកែក មួយកើតឡើងតាមប្រភពពី​សមត្ថកិច្ច​ឱ្យដឹងថា យុវជន​ម្នាក់​ត្រូវ​ឃាត់ខ្លួន បន្ទាប់ពី​អាណាព្យាបាល​ក្មេងស្រី​ម្នាក់​បានមក​ប្ដឹង​ដោយ​ចោទប្រកាន់ ថា បាន​ល្បូ​ង​កូនស្រី​ដែល​ទើប​អាយុ​១៤​ឆ្នាំ​យកទៅ​រំលោភ​មួយ​យប់ លុះ​វេលា​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២២ ឧសភា ទើប​ដឹក​កូនស្រី​គាត់​ត្រឡប់មកផ្ទះ​វិញ ។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​០២ និង​៤៥​នាទី​ចូល​ថ្ងៃទី​២២ ឧសភា ស្ថិតនៅក្នុង​គុម្ពោធ​ព្រៃ​មួយកន្លែង​ក្នុងស្រុក​សំពៅ​លូន  ។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ច្រឹ​ក ចំរើន អាយុ​២២​ឆ្នាំ មាន​ទី​លំ​ភូមិ​ឈើទាល ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ។ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ​១៤​ឆ្នាំ ។​
​ប្រភព​ដដែល​បញ្ជាក់ថា ជនសង្ស័យ​បាន​ឌុប​ក្មេងស្រី​រងគ្រោះ​ចេញពីផ្ទះ​តាំងពី​ក្បាល​ព្រលប់ ថ្ងៃទី​២១ ឧសភា ដោយ​អះអាងថា ឌុប​នាង​ដើរលេង ។ លុះ​វេលា​ទៀបភ្លឺ ទើប​ជូន​នាង​ត្រឡប់ទៅផ្ទះ​វិញ ហើយក៏​ត្រូវ​ម្ដាយ​នាង​ប្ដឹង​ពីបទ​ល្បូ​ង​កូនស្រី​គាត់ យកទៅ​រំលោភ​តែម្ដង ។ ប៉ុន្តែ​បើតាម​ការបំភ្លឺ​ពី​ជនសង្ស័យ​និយាយថា ខ្លួន​មិនបាន​ចាប់​នាង​រំលោភ​ទេ គឺជា​ការ​ព្រមព្រៀងគ្នា ហើយ​ពេល​រួមមេត្រី ខ្លួន​បាន​ប្រើប្រាស់​ស្រោមអនាម័យ​បាន​យ៉ាង​ល្អ​ទៀតផង ។​

​រីឯ​ភាគី​ខាង​ក្មេងស្រី​រងគ្រោះ​វិញ​បាន​ចោទ​ជន​សង្ស័យថា បាន​ប្រើ​ដុំថ្ម​គំរាម​នាង បើ​នាង​មិន​ព្រម​ប្រគល់​ខ្លួន ទើប​នាង​មិន​ហ៊ាន​ប្រកែក ទើប​បណ្ដោយ​ខ្លួន​ឱ្យ​ជនសង្ស័យ​ប្រព្រឹត្ត​បានសម្រេច​តែម្តង ។​​ទោះជា​យ៉ាងណា សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឱ្យបាន​ជាក់លាក់​ចំពោះ​ករណីនេះ ។ ចៀសវាង​ការភាន់ច្រឡំ​ក្នុងការ​ដាក់បន្ទុក តែ​ទៅលើ​ភាគី​ខាង​ប្រុស​តែ​ម្ខាង ។

ព្រោះ​ករណី​រំលោភ​នេះ ហាក់ដូចជា​មិន​ប្រក្រតី ដោយសារតែ​ខាង​ប្រុស មានឱកាស​គ្រប់គ្រាន់ ក្នុងការ​ប្រើប្រាស​ស្រោមអនាម័យ មុនពេល​រួមមេត្រីបើ​ខ្ញុំ​រំលោភ​ពេល​ពាក់​ស្រោមអនាម័យ​នាង​មិន​ប្រកែក​មិន​រើបំរះ​ ។​ការប៉ាន់ស្មានរនស់សមត្ថកិច្ច​ផ្ទុយទៅវិញ បើ​ភាគី​ខាង​ប្រុស​ចាប់រំលោភ​នាង​មែន ប្រហែល​ជនសង្ស័យ​រូបនេះ គ្មាន​ឱកាស​ប្រើ​ស្រោមអនាម័យ​ទេ ព្រោះ​ការចាប់​បង្ខំ​រំលោភ​សេពសន្ថវៈ ៕

ចំនួនអ្នកទស្សនា

    20555567

  • ថ្ងៃនេះ12151
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91231
  • ខែនេះ113111
  • ឆ្នាំនេះ113111
  • សរុប20555567