ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង ៧និង១០នាទី ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរក្រុងច្បារមនបានដឹកនាំកម្លាំង និងសហការជាមួយកងរាជអាវុហត្តក្រុងច្បារមនចុះបង្ក្រាបទៅលើក្រុមយុវជនវ័យៗក្មេងនាំគ្នាមករួមភេទ គ្មានកេរ្តិ៍ខ្មាស់តាមទីសាធារណៈ នៅចំណតរថយន្តជាដើម។
ការចុះបង្ក្រាបនេះផងដែរ អាជ្ញាធរបានឃាត់ពួកគេក្នុងបទល្មើសអាសអាភាសជាក់ស្តែង ទើបយកមកធ្វើការអប់រំណែនាំផងដែរ ដល់យុវជនចំនួន ៦នាក់ ក្នុងនោះមាននារី៣នាក់ ដែលយកទីសាធារណះធ្វើជាផ្ទះ ជាកន្លែងរួមភេទ ជក់គ្រឿងញៀន ឋិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ទីតាំងបេនរបស់ឈ្មោះប៉េនឡានឈួន គីមសាន៕