ស្ត្រី​វ័យ​២៩​ឆ្នាំ​ម្នាក់​ទ្រាំ​មិនបាន​ដោយសារ​ប្ដី​បង្ខំ​រួមភេទ​៧​ដង​១​យប់​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​

23-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ស្ត្រី​វ័យ​២៩​ឆ្នាំ​ម្នាក់ បាន​រត់​មករ​កនគ​របាល​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ដោយ ទ្រាំ​មិនបាន​ចំពោះ​បុរស​ជា​ប្តី ដែល​បាន​បង្ខំ​រួមភេទ​១​យប់​៧​ដង ព្រមទាំង​ជេរប្រមាថ វាយ​ធ្វើបាប ស្ទើរ​រៀងរាល់ថ្ងៃ​រាល់​យប់ ជាពិសេស​បាន គំរាម​សម្លាប់ ប្រសិន​ហ៊ាន​យក​រឿងរ៉ាវ​ទាំងនេះ ទៅប្រាប់​ឪពុកម្តាយ​ឲ្យ​បានដឹង​ឫ​ក៏​ប្ដឹង​សមត្ថកិច្ច​នោះ​។​

​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគាត់​មានឈ្មោះ ឆ​. ម​.​ល អាយុ​២៩​ឆ្នាំ មាន​មុខរបរ​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ខ្សេវ ឃុំ​ព្រែក​តូច ស្រុក​ស្អាង ខេត្តកណ្តាល ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ សាំង អាយុ​២៦​ឆ្នាំ មាន​មុខរបរ​ជាងសំណង់ មាន​ស្រុកកំណើត នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង​។​
​អ្នក​ទាំង​២​ស្នាក់នៅ ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្រុម​៦ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។ ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ទៀតថា រូបនាង និង​ប្តី​បាន​ស្រឡាញ់គ្នា​តាមរយះ​ច្រឡំ​លេខ​ទូរស័ព្ទ ដោយ​ទំនាក់​នង​គ្នា​បាន​មួយខែ ក៏បាន​ណាត់​ជួបគ្នា​នៅផ្ទះ​ជួល ប្អូនស្រី​របស់គេ និង​បាន​ដេក​ជាមួយគ្នា​មួយ​យប់​រួមភេទ បាន​ចំនួន​២​ដង​។​

​ស្ត្រី​រងគ្រោះ​បាន​បន្តថា លុះ​ព្រឹក​ឡើង​បុរស​ជា​ប្តី​បាន​លួងលោម​រូបនាង ឲ្យ​នាំ​រូបគេ​ទៅ​ជួប​ឪ​ម្តាយ​របស់​នាង នៅឯ​ស្រុកកំណើត​ដើម្បី​ធ្វើការ​ផ្សំផ្គុំ ខណៈ​មកដល់​ស្រុកកំណើត​ស្រាប់តែ​បុរស​ជា​គូ​កំណាន់ បាន​និយាយថា រូបគេ​ពុំមាន​ឪពុកម្តាយ​ឡើយ និង​ពុំមាន​លុយកាក់​ថែមទៀត​ផង ទើប​ឪពុកម្ដាយ​ស្ត្រី​រងគ្រោះ​បានរៀបចំ​ផ្សំផ្គុំ សែនព្រេន​អ្នក​ទាំងពី​នាក់​ឲ្យ​ទៅជា​ប្តី​ប្រពន្ធ​តែម្ដងទៅ​។​
​ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា ក្រោយពី​ឪពុកម្ដាយ​រៀបចំ​សែនព្រេន​ក្លាយជា​ប្ដី​ប្រពន្ធ រួចរាល់​ហើយ​នោះ រូបនាង​បានសម្រេច​ចិត្ត​ពីរ​នាក់​ប្ដី​ប្រពន្ធ មក​រស់នៅ​ធ្វើការ​នៅឯ​រាជធានី​ភ្នំពេញ​។ នារី​គ្រោះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូបនាង​បាន​ចាប់ដៃ​ជាមួយ​ប្ដី​រយះ​៨​ខែ​មកហើយ តាំងពី​ចាប់ដៃគ្នា មក​បុរស​ជា​ប្តី​តែងតែ​រករឿង​វាយ​ធ្វើបាប ស្ទើរ​រៀងរាល់ថ្ងៃ​ជាពិសេស នៅ​ពេលយប់​តែម្តង​ដោយ​បុរស​ជា​ប្ដី តែងតែ​បង្ខំ​រូបនាង​ឲ្យ​បំរើ​តណ្ហា​១​យប់​៧​ដង បើទោះបីជា​នាង​ឈឺ ឬ​ជា​គ្មាន​គិតគូ​នោះទេ សំខាន់​ឲ្យ​តែ​រូបគេ​ត្រូវការ​។​
​ពេល​បង្ខំ​រួមរ័ក​ម្តងៗ​បុរស​ជា​ប្ដី​តែង​ទះកំភ្លៀង និង​ក្តិចខ្ញាំ​ពេញ​ខ្លួន​ធ្វើ​ឲ្យ​រូបនាង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ មិនតែប៉ុណ្ណោះ​ថែមទាំង​គំរាម មិន​ឲ្យ​ស្ត្រី​រងគ្រោះ​ប្រាប់​ឪពុកម្តាយ និង​ប្តឹង​សមត្ថកិច្ច​បើ​ហ៊ាន​ប្តឹង​រូបគេ និង​សម្លាប់ចោល​។ ដោយសារ​ទង្វើ​របស់​ប្តី​បែបនេះ ស្ត្រី​រងគ្រោះ​អត់ទ្រាំ និង​ប្ដី​ចិត្ត​តិរច្ឆាន ស្រែក​ឃ្លាន​តណ្ហា​ឥត​ព្រំដែន និង​ជេ​ប្រមាថ​វាយ​ធ្វើបាប​ស្ទើរ​រៀងរាល់ថ្ងៃ ក៏បាន​សម្រេចចិត្ត​ជិះ​ម៉ូតូឌុប​មករក​សមត្ថ​កិច្ច​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ឲ្យ​ជួយ​អន្តរាគមន៍​តែម្ដងទៅ មិនតែប៉ុណ្ណោះ​ស្ត្រី​រងគ្រោះ​បាន​សច្ចា​ថា មិន​រស់នៅ​ជាមួយ និង​ប្ដី​ហេងស៊យ​នេះ​ទៀតឡើយ ដោយ​សម្រេច​គេច​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ នៅឯ​ស្រុកកំណើត​វិញ​ល្អ​ជាង​៕

ចំនួនអ្នកទស្សនា

    20557437

  • ថ្ងៃនេះ14021
  • ម្សិលមិញ20231
  • សប្តាហ៍នេះ93101
  • ខែនេះ114981
  • ឆ្នាំនេះ114981
  • សរុប20557437