ជំនន់​ទឹកភ្លៀង​ឆក់យក​ជីវិត​មនុស្សម្នា​ក់នៅ​ស្រុក​សៀម​ប៉ាង

24-May-2016 | ដោយ មែន កំសត់


 
​ស្ទឹងត្រែង​៖ បន្ទាប់ពី​រលក​កម្តៅ​បំផ្លាញ​រុក្ខជាតិ​ទឹក​ថ្លុក​ត្រពាំង​អូរ​រីង​ហួត​សត្វ គោក្របី​អ្នកស្រុក​សៀម​ប៉ាង​ងាប់​អស់​ជាច្រើន​ក្បាល អាកាសធាតុ​ប្រែ​ប្រួស​មកជា​ខ្យល់​បោកបក់​ផ្គរ​រន្ទះ​ធ្លាក់ភ្លៀង​មួយ​មេ យ៉ាង​ធំ​បណ្តាលឱ្យ​ទឹកអូរ​មាន​ជំនន់​ហើយ​អ្នកស្រុក​រស់នៅ​ទីនោះ​ធ្វើដំណើរ ឆ្លងកាត់​មិនបាន​។​ខណៈនោះ​បុរស​ម្នាក់ បាន​លង់​ទឹកអូរ​ស្លាប់​និង​ពីរ​នាក់​ផ្សេងទៀត រួចផុតជីវិត​ដោយសារ​សែង​ម៉ូតូ​ឆ្លងកាត់​ទឹកអូរ​មួយកន្លែង ពេល​មាន​ជំនន់​ទឹកភ្លៀង​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ភូមិសាស្ត្រ​ភូមិ​ញ៉ា ង​ស៊ុំ​ឃុំ​ថ្មកែវ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៦​។​
    

​លោក​បៃថង​សា​មៃ ​មេ​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ថ្មកែវ​បានឱ្យដឹងថា​បុរស​ម្នាក់​ដែល​ស្លាប់​ដោយ​លង់​ទឹកអូរ ឈ្មោះ​គន់​និ​ត​អាយុ​៣០​ឆ្នាំ​។​រីឯ​ពីរ​នាក់​ទៀត​ឈ្មោះ​ខាំ​ប៊ិន​ឡូ​អាយុ ២០​ឆ្នាំ​និង​ឈ្មោះ​អ៊ិន​លូ​អាយុ​២៣​ឆ្នាំ​បាន​រួច​ផុតពី​ការស្លាប់​ដោយសារ លង់ទឹក​អូរ​។​បុរស​ទាំងបី​នាក់​មាន​ទីលំនៅ​ភូមិ​ពង​ក្រៀល​ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង​។​


​លោក​មេ​ប៉ុស្តិ៍​បានឱ្យដឹង​ទៀតថា​នៅមុន​ពេល កើតហេតុ​បុរស​ទាំង​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ចូល​ព្រៃ​ហើយ​វិល ត្រឡប់មកផ្ទះ​វិញ​។​ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ដល់​ភូមិ​ញ៉ា​ង​ស៊ុំ ឃុំ​ថ្មកែវ​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២២​ឧសភា​ក៍បាន​ជួបនឹង​ជំនន់​ទឹកភ្លៀង បណ្តាលឱ្យ​លិច​អូរ​មួយកន្លែង​ត្រង់ចំណុច​អូរ​ត្រ​នេ​ល​។​

​បុរស ទាំងបី​នាក់​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​អូរ​នោះបាន​គឺ​មានតែ​វិធី​មួយ​ទេ នាំគ្នា​សែង​ម៉ូតូ​ឆ្លងកាត់​ទឹកអូរ​ទើប​ឆាប់​បាន​ទៅដល់​ផ្ទះ​ព្រោះ​មេឃ​យប់ ជ្រៅ​ទៅហើយ​។​គ្រានោះ​បុរស​បីនាក់​នាំគ្នា​សែង​ម៉ូតូ​ដល់​ពាក់កណ្តាល​អូរ​ក៏ ស្រុតដី​បណ្តាលឱ្យ​ធ្លាក់ចូល​ទឹកអូរ​ទាំង​ម៉ូតូ​និង​មនុស្ស​។​ខណៈនោះ ទឹកអូរ​កំពុងតែ​ហូរ​ជន់​បុក​ខ្លាំង​ក៏​បាត់​ម៉ូតូ​និង​មនុស្ស​ម្នាក់​។​ពីរ នាក់​ទៀត​បាន​ហែល​មក​ក្បែរ​ច្រាំង​អូរ​រួច​ផុតពី​ការស្លាប់​។​
    

 លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៦​ទើប​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​ឃុំ​ថ្មកែវ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ឃុំ​ព្រែ​កមាស​, កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​,​យោធា​សឹក​រង​ស្រុក​សៀម​ប៉ាង​ព្រមទាំង ក្រុមគ្រួសារ​ជនរងគ្រោះ​នាំគ្នា​ទៅដល់​កន្លែងកើតហេតុ​ហើយ​ក៏បាន​មុជទឹក រាវរក​ក្នុង​អូរ​ឃើញតែ​ម៉ូតូ​មួយគ្រឿង​ប៉ុណ្ណោះ​។​
​ដោយឡែក មនុស្ស​ភ្លាមៗ​នោះ រក​ពុំ​ឃើញ​ទេ គឺ​រង់ចាំ​ទឹកអូរ​ស្រក​សិន​។ ក្រោយពី​ជំនន់ ទឹកអូរ​អស់​រយ​:​ពេល​ជាច្រើន​ម៉ោង​ស្រក​ហើយ​ទើប​គេ​រកឃើញ​សព​នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ​។ សមត្ថកិច្ច​ក៍​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ដឹក​តាម​គោយន្ត​ទៅធ្វើ បុណ្យ​នៅ​ភូមិ​ពង​ក្រៀល​ឃុំ​ព្រែ​កមាស​ស្រុក​សៀម​ប៉ាង​ក្នុង​លំនៅដ្ឋាន ជនរងគ្រោះ​៕

ចំនួនអ្នកទស្សនា

    20555727

  • ថ្ងៃនេះ12311
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91391
  • ខែនេះ113271
  • ឆ្នាំនេះ113271
  • សរុប20555727