បុរស​ពោះម៉ាយ​អាយុ​៥៤​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ដល់​ទៅ​៣​ដង​

24-May-2016 | ដោយ មែន កំសត់


​ខេត្តកំពង់ចាម ៖ ម្នាក់​ឈ្មោះ កុយ ចាន់នី អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ព្រែក​ពោធិ៍​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ដោយសារតែ​ដាច់​ចំណី​យូរ​ជូរ​មាត់​ដូច​គេ​ញៀន​បារី បាន​ប្រើល្បិច​លួងលោម​ក្មេងស្រី​អាយុ​១០​ឆ្នាំ នាំយកទៅ​រំលោភ​សេពសន្ថវៈ​រហូត​បានសំរេច ។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​ខេត្តហើយ ។​
​លោក​វរសេនីយ៍ត្រី ហេង វណ្ណា អធិការនគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៩​ឧសភា ត្រង់ចំណុច​ច​ភូមិសាស្ត្រ​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ បានកើត​មាន​អំពើ​រំលោភ​សេពសន្ថវៈ ដែល​បង្កឡើង​ដោយ​បុរស​ពោះម៉ាយ​ខាងលើ​បាន​ប្រើល្បិច​នាំ​ក្មេងស្រី​អាយុ ១០​ឆ្នាំ​ចូលទៅ​ក្នុងព្រៃ​ស្ងាត់​មួយកន្លែង ហើយ​បុរស​នេះ​បាន​ឲ្យ​លុយ​មក​ក្មេងរងគ្រោះ​ចំនួន​២០០០​រៀល ក្នុងពេលដែល​ម្តាយ​ឪពុក​មិន​នៅផ្ទះ​នោះ ។​

​លោក​អធិការនគរបាល​ស្រុក​ស្រី​សន្ធរ​បាន​បន្តថា រហូត​ម​ដល់​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃទី​២១​ឧសភា ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ពោធិ៍​បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ របស់​ក្មេងស្រី​រងគ្រោះ ដោយបាន​ប្តឹង​ចោទប្រកាន់​ទៅលើ​បុរស​ឈ្មោះ ចាន់ នី រស់នៅ​ឃុំ​ស្រុក​ជាមួយគ្នា​ថា​បាន​ចាប់​កូនស្រី​របស់គាត់​រំលោភ​សេពសន្ថវៈ រហូត​បានសំរេច ។ រហូត​ម​ដល់​ព្រឹក​ថ្ងៃទី​២២​ឧសភា សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី សន្ធរ ហើយ​ក៏បាន​ឃាត់ខ្លួន​តែម្តង​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្ត ។​

​ផ្អែក​តាម​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់ ថា នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០​ឧសភា គឺ​តាម​សាក្សី​បាន​បំភ្លឺថា​បានឃើញ​ជនសង្ស័យ​ខាងលើ​ឌុប​កូនស្រី​គាត់ ចេញពី​ព្រៃ​ទួល​មួយកន្លែង​នៅខាងមុខ​វត្ត​ព្រែក​ពោធិ៍ ។ ក្រោយពី​បាន​ស្តាប់ឮ​ដូច្នេះ ម្តាយ​ហៅ​កូនស្រី​មកកាន់​មន្ទីរពេទ្យ​ស្រុក​ស្រី​សន្ធរ​ឲ្យ​គ្រូពេទ្យ ពិនិត្យ ហើយ​កូនស្រី​បាន​និយាយប្រាប់​ពី​រឿង​ហេតុថា ជនសង្ស័យ​គឺ​បាន​ចាប់រំលោភ​នាង​បានសម្រេច​រហូតដល់​ទៅ​៣​ដង​កាលពី​ថ្ងៃទី ១៩ ឧសភា ២០១៦ ។​

​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បញ្ជាក់ថា បុរស​ពោះម៉ាយ​ខាងលើ​នោះ​ទើបតែ​លែងប្រពន្ធ​បាន កន្លះ​ខែ​ទេ ដោយបាន​ធ្លាប់​មក​ធ្វើ​ជាង​ផ្ទះ​ក្បែរ​នឹង​ផ្ទះ​របស់​ក្មេងស្រី​រងគ្រោះ ថែមទាំង​បាន​ធ្លាប់​ឲ្យ​លុយ​ចាយ​ទៀត ។ តាម​របាយការណ៍​បុរស​នេះ​មិនបាន​ឆ្លើយ​សារភាព​នោះទេ តែ​ក្មេងស្រី​រងគ្រោះ​ក៏បាន​ឆ្លើយ​រឿង​ពិត​ដែរ និង​មានការ​ពិនិត្យ​កោសល្យវិច័យ​ពី​មន្ទីរពេទ្យ​ទៀត រហូតដល់​រសៀល​ថ្ងៃទី​២៣​ឧសភា​នេះ ជនសង្ស័យ​កំពុងតែ​ស្ថិតក្នុង​ការសួរនាំ​ពី​មន្ត្រី​តុលាការខេត្ត ៕

ចំនួនអ្នកទស្សនា

    20555777

  • ថ្ងៃនេះ12361
  • ម្សិលមិញ20231
  • សប្តាហ៍នេះ91441
  • ខែនេះ113321
  • ឆ្នាំនេះ113321
  • សរុប20555777