ខេត្តកំពត៖សមត្ថកិច្ចនគរបាលមូលដ្ឋានបានឃាត់ខ្លួន ស្ត្រីម្នាក់ភ្លាមៗបន្ទាប់ពីស្ត្រីរូបនោះមានជម្លោះបន្តិចបន្តួច ក្នុងគ្រួសារហើយបានយកកាំបិតចាក់ទៅលើឪពុកបង្កើតរបស់ខ្លួនធ្វើឲ្យ កាំបិតដោតជាប់នឹងខ្នងបង្ករបួសធ្ងន់ធ្ងរ។ហេតុការណ៍នេះកើតឡើងនៅ ភូមិប្រាលឃុំតានីស្រុកអង្គរជ័យខេត្តកំពតកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាឪពុកបង្កើត មានឈ្មោះជ្រុនបេងអាយុ៥៨ឆ្នាំរងរបួសត្រង់ឆ្អឹងខ្នងចំណុចបោះដៃផុត ខាងស្តាំដោយចាក់នឹងកូនកាំបិតតូចជាប់នឹងខ្លួនលិចដល់ដង។ចំណែក ស្ត្រីសង្ស័យជាកូនបង្កើតឈ្មោះជ្រុនស្រីនួនអាយុ២៥ឆ្នាំរស់នៅ ជាមួយគ្នាកន្លែងកើតហេតុគឺជាមនុស្សគនិងសតិហាក់ពុំគ្រប់គ្រាន់ទៀត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យនិយាយមិនកើតគ្រវីតែក្បាល។
ទាក់ទិនបញ្ហានេះ គេមិនទាន់ដឹងថា តើច្បាប់នឹងដាក់ទោសទណ្ឌយ៉ាងណាចំពោះមនុស្សមានលក្ខណៈមិនប្រក្រតី បែបនេះ។ ចំណែកឪពុកបង្កើតគាត់មានមនោសញ្ចេតនា ចំពោះកូនស្រីដែរ តើត្រូវប្តឹង ដើម្បីផ្តន្ទាទោសឬយ៉ាងណានោះទេ៕