ស្ទឹងត្រែង៖បុរសម្នាក់ត្រូវបាននគរបាល ឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅសាលាដំបូងនិងអយ្យការខេត្តស្ទឹងត្រែងកាលពី ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦ ពាក់ព័ន្ធករណីលួចគោយន្តចំនួនពីរគ្រឿងនៅឃុំស្រែគស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៦។
មន្ត្រីនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថាជនសង្ស័យឈ្មោះមួន ប៊ុននឿនហៅសាយអាយុ៣៥ឆ្នាំរស់នៅភូមិកោះកីឃុំកោះស្នែងស្រុកថា ឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦នៅស្រុកថាឡាបរិវ៉ាត់ ជាប់ពាក់ព័ន្ធពីបទលួចគោយន្ត។
គួររំលឹកថាកាលពីថ្ងៃទី៣១ ខែមករាឆ្នាំ២០១៦ជនសង្ស័យឈ្មោះមួនប៊ុននឿនហៅសាយនិងឈ្មោះហ្វែង ធុយបានទៅលួចយកគោយន្តកន្ត្រៃមួយគ្រឿងនិងម៉ាស៊ីនគោយន្តមួយគ្រឿង របស់ឈ្មោះតែថានិងឈ្មោះនួនទួយខណៈពេលម្ចាស់គោយន្តទាំងពីរនាក់ ទុកនៅក្នុងខ្ទមចំណុចស្រែ បាខែត ឃុំស្រែគស្រុកសេសានហើយចូលទៅហូបការគេក្នុងឃុំស្រែគ។ពេលម្ចាស់ គោយន្តចេញពីហូបការវិលត្រឡប់មកវិញស្រាប់តែបាត់គោយន្តហើយក៏បានដាក់ ពាក្សបណ្តឹងករណីនេះទៅកាន់សមត្ថកិច្ចមូលដ្ឋាន។
ក្រោយ សមត្ថកិច្ចទទួលពាក្សបណ្តឹងពីម្ចាស់គោយន្តនៅឃុំស្រែគហើយបានបើក ការស៊ើបអង្កេតចុះស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ បញ្ជូនទៅតុលាការរួមជាមួយភស្តុតាងគោយន្តមួយគ្រឿងប្រគល់ឱ្យម្ចាស់ដើម វិញ។
យោងតាមចម្លើយសារភាពពីឈ្មោះមួនប៊ុននឿនហៅសាយបាន និយាយប្រាប់សមត្ថកិច្ចថាខ្លួននិងឈ្មោះហ្វែងធុយរស់នៅឃុំស្តៅ ស្រុកសេសានក្រោយពីយកបានគោយន្តម្នាក់មួយគ្រឿងបានហើយទៅលាក់ទុកនៅ កន្លែងផ្សេងគ្នា។ឈ្មោះមួនប៊ុននឿនហៅសាយបាននិយាយថាខ្លួនបានយក គោយន្តមួយគ្រឿងទៅទុកនៅភូមិកោះកីឃុំកោះស្នែងស្រុកថាឡាបរិវ៉ា ត់។
រីឯម្នាក់ទៀតឈ្មោះហ្វែងធុយមិនដឹងជាយកគោយន្តទៅទុក នៅកន្លែងណាឡើយព្រោះថាការរស់នៅក៏ខុសគ្នាគឺមួយនៅស្រុកថាឡាបរិ វ៉ាត់មួយនៅឃុំស្តៅស្រុកសេសាន។សមត្ថកិច្ចបានអះអាងថាចំពោះ ជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមន្ត្រីជំនាញកំពុងសុំយោបល់ពី ព្រះរាជអាជ្ញាចេញដីកាតាមចាប់ខ្លួនមកផ្តន្ទាទោសក្នុងករណីលួចគោយន្ត ខាងលើនេះតាមច្បាប់៕