​បីនាក់​ជីតា​និង​ចៅ រើស​បាន​គ្រាប់​អាច​មិន​ស្គាល់វី បាន​យកទៅ​ដំ​ធ្វើ​ស្នឹងគោ ផ្ទុះ​ស្លាប់

24-May-2016 | ដោយ មែន កំសត់


 
​ខេត្តព្រៃវែង ៖​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​គ្រាប់កាំភ្លើង ត្បាល់​ប្រភេទ​១០៥​មី​លី​ម៉ែត្រ សល់​ពី​សម័យ​សង្គ្រាម បាន​ប្រល័យ​ជីវិត​ជីតា និង​ចៅប្រុស​ស្រី​បីនាក់ គួរ​ឲ្យ​អាណោចអាធម៌​។ ក្រោយពី​រើស​បាន​ជនរងគ្រោះ​អាច​មិន​ស្គាល់​ជា​វត្ថុ​អ្វី ឬ​ចាត់ទុក​គ្រាប់​នោះ អស់​ឥទ្ធិពល​ក៏បាន​យកទៅ​ដំ​ធ្វើ​ស្នឹងគោ បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​បង្ក​ភា្ញ​ក់​ផ្អើល​នៅ​ភូមិ​ជ​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នេះ​។  

​សំឡេង​លាន់​គ​គ្រើ​កដោយ​កម្លាំង​ផ្ទុះ និង​ផ្តាច់ជីវិត​មនុស្ស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន ស៊ីន​ប៊​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តព្រៃវែង លោក​បាន​ឲ្យ​ដឹងថា "​មុនពេល​កើតហេតុ​ជនរងគ្រោះ​រើស​បាន​គ្រាប់​ប្រភេទ​១០៥​មី​លី​ម៉ែត្រ យកទៅ​ដំ​ធ្វើ​ស្នឹងគោ​ហើយក៏​ស្រាប់តែ​ផ្ទុះ​បណ្ដាល​ឲ្យ​ស្លាប់​ទាំងបី​នាក់ តែម្ដង​"​។ ជនរងគ្រោះ​បីនាក់​ឈ្មោះ ទេព ផល អាយុ​ជាង​៧០​ឆ្នាំ​ជីតា និង​ចៅ​ពីរ​នាក់​ឈ្មោះ​ផល ណា​រី ភេទ​ស្រី អាយុ​១២​ឆ្នាំ និង​ឈ្មោះ ផល ដា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​អ្នក​ទាំង​បីនាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយ​ការពិនិត្យ​រួច​ពី សមត្ថកិច្ច​សព​ជនរងគ្រោះ​ទាំងបី​នាក់ សមត្ថកិច្ច​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជាមួយគ្នានេះ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅពេល​ប្រទះឃើញ​គ្រាប់ ដែល​បន្សល់​ពី​សម័យ​ស​ង្គ្រា​ម សូម​កុំទៅ​ប៉ះពាល់ គឺ​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​ចុះទៅពិនិត្យ និង​យកទៅ​រក្សាទុក​ឬ​ត្រូវ​កម្ទេចចោល​៕

ចំនួនអ្នកទស្សនា

    20556577

  • ថ្ងៃនេះ13161
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92241
  • ខែនេះ114121
  • ឆ្នាំនេះ114121
  • សរុប20556577