ត្បូងឃ្មុំ៖ មន្ត្រីគយចល័តសហការជាមួយកម្លាំង កងរាជអាវុធហត្ថផ្ទៃប្រទេស ដឹកនាំដោយលោក ព្រាប គារ៉ាត ព្រមទាំ មានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ បានថ្លែងប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះគឺធ្វើឡើងនៅវេលា ម៉ង ១១និង២០នាទី យប់នៃ ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៦នៅក្នុងចំណុចភូមិ ដង្ហិត ឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ព្រាប គារ៉ាត ជំនួយការនាយកដ្ឋានស្រាវជ្រាវបានបញ្ជាក់អោយដឹងថា ដោយផ្អែកតាមអនុសាសន៍ របស់រាជរដ្ឋាភិបាលគោរពតាមបទបញ្ជាអគ្គនាយកដ្ឋានគយ ហើយនិងបានទទួលបញ្ជា ផ្ទាល់ពីលោកប្រធាន នាយកដ្ឋានស្រាវជ្រាវ និងបង្ក្រាប បទល្មើសគយ យើងបានបំពេញភារៈកិច្ចដូចភ្លៀងរលឹម ហើយក្រោយពីទទួល ព័ត៌មានពីភ្នាក់ងារសម្ងាត់ថា មានរថយន្តម៉ាក ហ៊ីណូ ពាក់ផ្លាកលេខ ព្រះសីហនុ 3A: 2451 មួយគ្រឿងលួចឈើប្រណិត ជាង១០តោន បង្កប់ក្រោមទំនិញស្ករ ស ប្រុងនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀង នោះកម្លាំង របស់យើង បានរៀបចំធ្វើការចុះត្រួតពិនិត្យបាន ឃើញ ទំនិញស្ករស ចំនួន 597ប៉ាវ និង ឈើក្រញូង ២២តោន។
លោក ព្រាប គារ៉ាត បានបញ្ជាក់ទោះបី ក្រុមជន ល្មើសបានប្រើរូបភាពដើម្បីបំភាន់ភ្នែក សមត្ថកិច្ច យ៉ាងណាក៏ដោយ ក៏កម្លាំង សមត្ថកិច្ចព្យាយាមចេញល្បាតគ្រប់ច្រកល្ហក់តូចធំទាំងអស់ ដើម្បីធានាទប់ស្កាត់កុំអោយបានបទល្មើសទាំអនេះកើតមានក្នុងដែនប្រតិបត្តការបស់ខ្លួន រថយន្តនិងឈើទាំងនេះ ប្រសិនបើកម្លាំង គយមិនមានភ្នាក់ងារពត៌ច្បាស់លាស់នោះទេយើងក៏មិនអាចធ្វើការបង្រាបបាននោះទេ សូម្បីតែយើងពិនិត្យ ដោយភ្នែកផ្ទាល់ក៏មិនអាចដឹងបានដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន វត្ថុតាង ឈើក្រញូង និង មធ្យោបាយរថយន្តល្មើសនោះត្រូវបាន រក្សាទុកនៅស្នាក់ការគយចលត័បណ្ដោះអាសន្ន ដើម្បីធ្វើចំណាត់ការទៅតាមនិតិវិធីច្បាប់៕
ដោយ៖អ៊ាម ហ៊ុយ