ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភានេះ ស្ថិតក្នុងភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ។ កម្លាំងនគរបាលនៃមន្ទីរគ្រឿងញៀន សហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកំរៀង បានចុះបង្ក្រាបបញ្ហាគ្រឿងញៀន មួយករណី ទៅលើជនសង្ស័យឈ្មោះ ហុង ពៅ ភេទប្រុស អាយុ៥០ឆ្នាំប្លាយ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ ដែលជាប់ពាក់ពន្ធ័ទៅលើករណីគ្រឿងញៀន ។ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចរឹបអូសបានថ្នាំញៀនចំនួន ៣.០០០គ្រាប់ កាំភ្លើងខ្លី១ដើម និងរថយន្តកាមរីបាឡែន១គ្រឿងផងដែរ ។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនសង្ស័យមកកាន់ស្នងការដ្ឋាន ខេត្តបាត់ដំបងដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕