ទៅ​ដូរ​ថ្ម​សាក​ទូរស័ព្ទ និយាយ​គង​ទា​ស់ស​ម្ដី ម្ចាស់​ហាង​បាញ់​១​គ្រាប់​រត់​បាតជើង​ស​ព្រាត​

25-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ម្ចាស់​ហាង​លក់​ទូរស័ព្ទ​យីហោ លីហ្សា ស្ថិត​នៅក្បែរ​រោងចក្រ QMI ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​សមត្ថកិច្ច​អះអាងថា ជា​មន្ត្រី​យោធា​ផង​នោះ បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់ សំដៅ​ភ្ញៀវ​៣​នាក់ ពេល​កំពុង​យក​ទូរស័ព្ទ​ទៅ​ដូរ​ថ្ម​។​
​ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៧​និង​៤០​នាទី យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦​នេះ តែ​សំណាងល្អ ជនរងគ្រោះ​បាន​រួច​ផុតពី​គ្រោះថ្នាក់​ដោយសារតែ​គ្រាប់កាំភ្លើង​បាញ់​ខុស​។​

​ភ្នាក់ងារ សមត្ថកិច្ច​បាន​រាយការណ៍​មក​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​៣​នាក់ បាន​យក​ទូរស័ព្ទ​របស់ខ្លួន ទៅ​ដូរ​ថ្ម​ចេញ ក្រោយពេល​ទិញ​នៅ​ហាង​មួយ​នេះ តែ​មិនសូវ​កាន់​ថ្ម តែ​ពេល​យកទៅ​ដូរ​នោះ ស្រាប់តែ​ឈ្លោះ​ជាមួយ​ម្ចាស់​ហាង​ខាងលើ រហូត​កើតជា​ជម្លោះ ស្រាប់តែ​ម្ចាស់​ហាង​ដក​កាំភ្លើង​បាញ់​តែម្តង ធ្វើ​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់ រត់​បាតជើង​ស​ព្រាត ប៉ុន្តែ​បាន​រួច​ផុតពី​គ្រោះថ្នាក់​។ជនរងគ្រោះ ដែល​ម្ចាស់​ហាង បាញ់​គំរាម មាន​គ្នា ៣​នាក់ ទី​១​ឈ្មោះ សុខ ចៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​កម្មករ​រោងចក្រ កា​ណា​ឌី​យា ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង​។ ទី​២​ឈ្មោះ ភី​រៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម និង​ទី​៣ ឈ្មោះ ដែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត នៅ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​តាម​សម្តី ជនរងគ្រោះ សុខ ចៀន ជា​អតិថិជន ទិញ​ទូរស័ព្ទ នៅ​ហាង លីហ្សា ខាងលើ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខ្លួន​បានមក​ទិញ​ទូរស័ព្ទ ណូគៀ អិន​ចុច​ពិល មួយគ្រឿង តម្លៃ​២០​ដុល្លា កាលពី​ថ្ងៃទី​២២ ឧសភា យកទៅ​ប្រើ តែដោយសារ​ទូរស័ព្ទ ទិញយក​ទៅនោះ អត់​កាន់​ថ្ម ទើប​ខ្លួន រួមជាមួយ មិត្ត​ភ័​ក្រ គ្នា​៣​នាក់ បាន​យក​ទូរស័ព្ទ នោះ មក​ដូរ ថែមលុយ យក​ទូរស័ព្ទ​មួយគ្រឿង ផ្សេងទៀត​។ តែ​នៅពេល មក​បំណង​ធ្វើការ​ដោះដូរ និយាយ​មិនត្រូវ​គ្នា ដោយ​ម្ចាស់​ហាង​ខាងលើ មិន​ទទួលខុសត្រូវ នូវ​របស់​ខ្លួនឯង ដែល​លក់​ទៅ​ឲ្យ​ភ្ញៀវ ទើប​តឹង​មាត់​តឹង​ក​ដាក់គ្នា ឈានទៅដល់ ម្ចាស់​ហាង​លក់​ទូរស័ព្ទ ដែល​អាង​ខ្លួន​ជា​មន្ត្រី​យោធា អ្នកភូមិ ខ្សឹប​ប្រាប់ថា នៅ​អង្គភាព​យ័​ត្រ​យោង​៩១១ បែ​ជាដក​កាំភ្លើងខ្លី  បាញ់​សំដៅ ទៅលើ​អតិថិជន មួយ​គ្រាប់ តែ​សំណាងល្អ គ្រាប់កាំភ្លើង​មិនត្រូវ​ចំ​មនុស្ស បង្ក​ឲ្យ​ផ្អើល​អ្នកភូមិ ស្មាន​តែមាន​ក្រុមចោរប្លន់​បាញ់ប្រហារ ម្នាក់ៗ​ព្រលឹងចុងសក់ រត់​ចែក​ជើង​គ្នា​ព្រាត​។​​​ក្រោយ​កើតហេតុ កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ បាន​ចុះទៅ​សួរនាំ និង​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ជនដៃដល់​បាន​រត់​គេចខ្លួនបាត់​៕

ចំនួនអ្នកទស្សនា

    20556687

  • ថ្ងៃនេះ13271
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92351
  • ខែនេះ114231
  • ឆ្នាំនេះ114231
  • សរុប20556687