ឪពុក​ចិត្ត​តិរច្ឆាន ចាប់រំលោភ​កូនស្រី​បង្កើត​ដែលមាន​ប្ដី ជាង​២០​ដង​និងធ្វើ​ទារុណកម្ម​យ៉ាង​សាហាវឃោរឃៅ​

25-May-2016 | ដោយ មែន កំសត់


​ខេត្តស្វាយរៀង ៖ ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ករណី​ឪពុក​បង្កើត​រំលោភ​កូនស្រី​ឯង​នេះ គឺ​ស្ត្រី​ជា​ម្តាយ​ក៏បាន​ដឹង​រឿង​ដែរ តែ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច ដោយ​ត្រូវ​ប្តី​គំរាមថា «​ប្រសិនបើ​ទៅប្តឹង ឬ​បែកការណ៍​ដឹង​ដល់​អ្នកជិតខាង ឬ​សមត្ថកិច្ច គេ​នឹង​សម្លាប់ចោល​មួយ​ពូជ​» ទើប​ខ្លាច​ប្តី​មិន​ហ៊ាន​ប្តឹង ។ ក៏ប៉ុន្តែ​មហាជន​ដឹង​គ្រប់គ្នា បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ស្ត្រី​ជា​ម្តាយ​ថា សមគំនិត​ជាមួយ​ប្តី ដោយ​ស្រឡាញ់​ប្តី​ពេក​រហូត​បាំង​មុខ​លែង​ស្គាល់​ខុសត្រូវ ។​
​គួរ​បញ្ជាក់ថា ឪពុក​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​ចាប់រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​ជាច្រើន លើក និង​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវឃោរឃៅ រហូត​កូនស្រី​ទ្រាំលែងបាន រត់​ទៅផ្ទះ​អ៊ំ​ឱ្យជួយ​ប្តឹង​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ ឧសភា ២០១៦ ។​

​បើតាម​មន្ត្រីនគរបាល ប៉ុស្តិ៍​ឃុំ​សំឡី​ឱ្យដឹងថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ថា ឪពុក​បង្កើត​រំលោភ និង​គំរាម​សម្លាប់​នេះ​ភ្លាម សមត្ថកិច្ច​ក៏​ចុះទៅ​កន្លែងកើតហេតុ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក បញ្ជូនមក​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោទ៍ រួច​បញ្ជូន​បន្តម​កស្ន​ង​ការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាមច្បាប់ ។​

​ប្រភព ដដែល​បន្តថា បើតាម​ការសាកសួរ​ពី​ក្មេងស្រី​រងគ្រោះ​ថា ឪពុក​បាន​ចាប់រំលោភ​ប្រហែលជា​២០​ដង​មកហើយ ចាប់តាំងពី​ឆ្នាំ​២០១៥ មក តែ​នាង​នៅចាំ​ត្រឹម​៤​ដង​ប៉ុណ្ណោះ គឺ​នៅ​ខែកុម្ភៈ ២០១៥ ចាប់រំលោភ​ម្តង ។ ថ្ងៃទី​២០ មីនា ២០១៥ រំលោភ​ម្តង ។ នៅ​ខែមេសា ២០១៦ រំលោភ​ម្តង និង​ចុងក្រោយ​នៅ​ថ្ងៃទី​២១ ឧសភា ២០១៦ វេលា​ម៉ោង​០២​ទៀបភ្លឺ បាន​ចាប់រំលោភ​ម្តងទៀត និង​បានធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ឃោ​ឃៅ ហើយ​គំរាម​សម្លាប់​ទៀត ទើប​នាង​ទ្រាំលែងបាន ក៏​សម្រេចចិត្ត​រត់​ទៅផ្ទះ​អ៊ំ ឱ្យជួយ​និង​ប្តឹង​សមត្ថកិច្ច​តែម្តង ។​
​ក្រោយពី​សមត្ថកិច្ច​សួរនាំ​តាម​ជំនាញ ជនសង្ស័យ​ក៏បាន​សារភាពថា ពិតជា​ចាប់រំលោភ​លើ​កូនស្រី​បង្កើត​ពិតប្រាកដ​មែន ៕

ចំនួនអ្នកទស្សនា

    20557137

  • ថ្ងៃនេះ13721
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92801
  • ខែនេះ114681
  • ឆ្នាំនេះ114681
  • សរុប20557137