រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលនៅចំណុចស្ពានអាកាសក្បាលថ្នល់ កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹកថ្ងៃទី២៥ ឧសភា ២០១៦ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យជាង៣០ឆ្នាំ ប៉ងធ្វើអត្តឃាតខ្លួនឯង ដោយលោតចុះពីលើស្ពានអាកាសក្បាលថ្នល់ តែបានធ្លាក់ទើរលើរ៉ឺម៉កម៉ូតូកង់៣ រួចធ្លាក់ចុះក្រោម បណ្តាលឱ្យរងរបួសធ្ងន់ ហើយភ្លាមៗ ត្រូវគេហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាត់ ។
ទោះបីជាយ៉ាង ការសម្រេចធ្វើអត្តឃាតនេះ គេមិនដឹងថា ជនរងគ្រោះមានវិបត្តិ ឬក៏បែកថ្នាំនោះទេ ។ ដោយមុនពេលកើតហេតុ គេឃើញជនរងគ្រោះធ្វើដំណើរ ដោយថ្នើរជើងលើផ្លូវព្រះនរត្តម ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចលើស្ពាន ក៏ស្រាប់តែលោតចុះតែម្តង ៕