ខេត្តបាត់ដំបង ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងគួរឲ្យរន្ធត់ដោយស្ត្រីជា ប្រពន្ធបានចាក់សាំងដុតប្តីទាំងរស់ តែមិនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសធ្ងន់ធ្ងរប៉ុណ្ណោះ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបរវេស ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ ផន សុភី អាយុ៣៦ឆ្នាំ ចំណែកប្តីឈ្មោះ ថាន់ ស្រន់ អាយុ៥៥ឆ្នាំ បានរងរបួសរលាកខ្លួនប្រាណយ៉ាងធ្ងន់ធ្ងរ ។ សមត្ថកិច្ចបញ្ជាក់ថា ដើមហេតុដែលធ្វើឲ្យប្រពន្ធខឹងប្តីរហូតដាច់ចិត្តចាក់សាំងដុតប្តី ទាំងរស់បែបនគឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដោយចោទថា ប្តីមានស្រីក្មេង មិនដែលយកលុយឲ្យប្រពន្ធកូនទេមួយរយៈចុងក្រោយនេះ ។ តែដោយគ្មានពាក្យបណ្ដឹងពីប្តីរងគ្រោះ សមត្ថកិច្ចគ្រាន់តែហៅស្ត្រីជាប្រពន្ធមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយក៏ឲ្យត្រឡប់ទៅផ្ទះវិញ ៕