ចៃដន្យ​ម្លេះ មួយ​ល្ងាច​មាន​ករណី​ចងក ធ្វើអត្តឃាត ០២​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

29-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នេះ ករណី​ចងក​ធ្វើ​អត្ត​ចំនួន​០២ នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាល​បុរស​ពីរ​នាក់​ដែល​ចងក​ស្លាប់​ក្នុង​ថ្ងៃ​ជាមួយគ្នា​ស្លាប់​ជាមួយគ្នា តែ​នៅ​កន្លែង​ផ្សេងគ្នា​។​

​សាកសព​ជនរងគ្រោះ​ដែល​ធ្វើអត្តឃាត​នោះ ត្រូវបាន​គេ​ប្រទះឃើញ​សព​ក្នុងពេល​ប្រហាក់ប្រហែលគ្នា បុរស​ទី​១ អាយុ​ប្រហែល​២៧​ឆ្នាំ មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវគេ ប្រទះឃើញ​ចងក​ស្លាប់ នៅវេលា​ម៉ោង​១៦​និង​២៥​នាទី​ថ្ងៃទី​២៨​ខែឧសភា​នៅ​ចំនុច​ខាងក្រោយ​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិតក្នុង​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បុរស​ទី​២ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវគេ​ប្រទះឃើញ​ចងក​ស្លាប់ នៅវេលា​ម៉ោង​១៦​និង​៣៥​នាទី​ថ្ងៃទី ២៨​ខែឧសភា នៅ​ចំនុច​សំណង់​ចាស់​ទុកចោល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​៕

ចំនួនអ្នកទស្សនា

    20557207

  • ថ្ងៃនេះ13791
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92871
  • ខែនេះ114751
  • ឆ្នាំនេះ114751
  • សរុប20557207