ក្រេបទឹក​ឃ្មុំ​នៅក្នុង​ផ្ទះសំណាក់​មួយ​ត្រូវ​នាង​ដាក់​ថ្នាំ​សណ្ដំ​ដោះយក​គ្រឿងអលង្ការ ប្រមូល​យកលុយ និង​ម៉ូតូ ជិះ​គេចខ្លួន​ទៅ​បាត់​

30-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​បបរគ្រឿង​ម្នាក់​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់ ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ហើយ​បាន​ឈានដល់​ការ​ណាត់គ្នា​ទៅ​ក្រេប​ទឹកឃ្មុំ​នៅក្នុង​ផ្ទះសំណាក់​មួយ កន្លែង​យ៉ាង​ត្រេកត្រអាល ខណៈនោះ​ត្រូវ​នាង​ដាក់​ថ្នាំ​សណ្ដំ​នៅក្នុង​ទឹកក្រឡុក​ឲ្យ​ផឹក​បណ្ដាល​ឲ្យ សន្លប់​លែង​ដឹងខ្លួន ។ បន្ទាប់មក​ស្ត្រី​ម្នាក់​នោះបាន​ដោះយក​គ្រឿងអលង្ការ ប្រមូល​យកលុយ និង​ម៉ូតូ ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ រយៈពេល​១​យប់​១​ថ្ងៃ​ក្រោយមក​ទើប​ម្ចាស់ផ្ទះ​សំណាក់​ប្រទះឃើញ​ជនរងគ្រោះ ដេក​សន្លប់​នៅក្នុង​បន្ទប់ ក៏បាន​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យ​ទៅ​ទទួលយក​បុរស​នោះ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ និង​នាំទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ចោមចៅ ។​
​ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​ផ្ទះសំណាក់​យីហោ «​គ​ន្ធា ប៊ុន ហេង​» ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខ​ញ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បុរសរងគ្រោះ​ឈ្មោះ ឌឹ​ម ប៊ុនលី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​បបរ​គ្រឿង មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ​ត្រូវ​ថ្នាំ​សណ្ដំ​អស់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-6983, ខ្សែក​ប្លា​ទីន​១​ខ្សែ​ទម្ងន់​៥​ជី និង​លុយ​ចំនួន​ជាង​៤០​ម៉ឺន​រៀល​ផងដែរ ។ ចំណែក​ស្ត្រី​ដៃ​ឆើត​ត្រូវបាន​ជនរងគ្រោះ​ប្រាប់ថា​ឈ្មោះ ស្រី​ពៅ អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ភូមិ​អង្គ​នោះដែរ ។​

​បុរសរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ខ្លួន​និង​ស្ត្រី​ម្នាក់​នោះបាន​ទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ​ច្រើន ថ្ងៃ​មកហើយ លុះដល់​ថ្ងៃកើតហេតុ ខ្លួន​និង​នាង​បាន​ឈានដល់​ការ​ណាត់​ជួបគ្នា​នៅ​វេលាយប់​ថ្ងៃកើតហេតុ ខាងលើ ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​ឌុប​នាង​ទៅកាន់​ផ្ទះសំណាក់​យីហោ «​គ​ន្ធា ប៊ុន ហេង​» ប៉ុន្តែ​មុនពេល​ទៅផ្ទះ​សំណាក់​ខ្លួន​បាន​ឈប់​ទិញ​ទឹកក្រឡុក​សិន លុះ​ចូល​ទៅដល់​ក្នុងផ្ទះ​សំណាក់ ពួកយើង​ក៏បាន​នាំគ្នា​ឡើងឋានសួគ៌​បាន​ម្ដង បន្ទាប់មក​នាង​ម្នាក់​នោះបាន​លួងលោម​ឲ្យ​ខ្លួន​ផឹកទឹក​ក្រឡុក​ដោយ​ប្រាប់ ថា​ដើម្បី​ឲ្យ​មាន​កម្លាំង​ដើម្បី​ឡើងឋានសួគ៌​បន្តទៀត ។ ពេលនោះ​ខ្លួន​បានប្រកែក​ដែរ ប៉ុន្តែ​ដោយសារតែ​នាង​អង្វរ​ខ្លាំងពេក​ទើប​ដាច់ចិត្ត​ផឹក បន្ទាប់មក​ក៏​ស្រាប់តែ​ងងុយដេក និង​សន្លប់​លែង​ដឹងខ្លួន​រហូត​តែម្ដង ។​

​ប៉ូលិស​និយាយថា បុរស​នោះបាន​សន្លប់​អត់​ដឹងខ្លួន​ទេ និង​បាន​ស្ថិតនៅក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​១​យប់​១​ថ្ងៃ រហូតដល់​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ទើប​ម្ចាស់​ផ្ទះសំណាក់​ខាងលើ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​ទៅ​ទទួល​យកទៅ កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល រហូត​ស្វាង​បន្តិច​ទើបបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ចោមចៅ នា​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ដើម្បី​ឲ្យ​កម្លាំង​ប៉ូលិស​ជួយ​អន្តរាគមន៍​ស្វែងរក​ស្ត្រី​សង្ស័យ​ខាងលើ​នោះ ។ ប៉ុន្តែ​គេ​មិនដឹងថា តើ​ប៉ូលិស​អាច​ស្វែង​រកឃើញ ឬ មិនឃើញ​នោះឡើយ ហើយ​នៅក្នុងពេល​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​បុរសរងគ្រោះ​មិនទាន់មាន​អាកា រៈ​ស្វាង​ទាំងស្រុង​នៅឡើយ​ទេ គឺ​នៅមាន​សភាព​ធី​ង​ធោ​ង មិនទាន់​អស់​ជាតិ​ថ្នាំ​សំ​ណ្ដំ​នៅឡើយ ៕

ចំនួនអ្នកទស្សនា

    20557377

  • ថ្ងៃនេះ13961
  • ម្សិលមិញ20231
  • សប្តាហ៍នេះ93041
  • ខែនេះ114921
  • ឆ្នាំនេះ114921
  • សរុប20557377