បន្ទាយមានជ័យៈ កម្លាំងនគបាលស្រុកម៉ាឡៃ កម្លាំងប៉ុស្តិ៍បឹងបេង សហការជាមួយកម្លាំងការពារព្រំដែន៨១៥ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ឧសភា ២០១៦ នៅចំណុចភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រភពឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោកវីរសេនីយ៍ត្រី អៀម រីម អធិការនគបាលស្រុកម៉ាឡៃ កម្លាំងប៉ុស៍បឹងបេង សហការជាមួយកម្លាំងការពារព្រំដែន៨១៥ បានចុះបង្ក្រាបករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន រឹបអូសបានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន៥៧គ្រាប់ ទូរសព្ទ០២គ្រឿង ដាវសាំរ៉ៃ១ដើម និងឧបករណ៍សម្រាប់ជក់មួយចំនួន។
ប្រភពបន្តថា ជនសង្សយ័ចំនួន០៦នាក់ ទី១ឈ្មោះ មិញ សេរីវុធ ហៅ ញ៉ែម ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ អ្នកប្រើប្រាស់ថ្នាំញៀន ទី២ឈ្មោះ ផេង វណ្ណៈ ហៅឡេក ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិត្រសេកជ្រុំឃុំម៉ាឡស្រុកម៉ាឡៃអ្នកប្រើប្រាស់ថ្នាំញៀន ទី៣ឈ្មោះ មាស គា អាយុ១៧ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ទី៤ឈ្មោះ សា ភឿន ហៅ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ទី៥ឈ្មោះសោរុំ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ អ្នកជួញដូរ ថ្នាំញៀន ទី៦ឈ្មោះ ឈុន លាង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ។បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ត្រូវឃាត់ខ្លួន រួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕