បុរស​ម្នាក់​ត្រូវគេ​វាយ​ស្លាប់​ដោយសារ​តុលាការ​ប្រជាជន​បន្ទាប់ពី​បន្លំ​លួច​ចូលទៅ​ដេក​រួម​រ័ក្ស​ជាមួយ​ប្រពន្ធ​គេ​

01-June-2016 | ដោយ មែន កំសត់



​ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវគេ​វាយ​ស្លាប់ បន្ទាប់ពី​បន្លំ​លួច​ចូលទៅ​ដេក​រួម​រ័ក្ស​ជាមួយ​ប្រពន្ធ​គេ ដែល​កំពុង​ដេក​លង់លក់​ជាមួយ​ប្តី​តែ​ត្រូវ​ស្ត្រី​រងគ្រោះ​សង្ស័យ បាន​ស្ទាប​មុខមាត់​ដឹងថា មិនមែនជា​ប្តី​របស់ខ្លួន​បាន​ស្រែក​ឱ្យគេ​ជួយ ខណៈនោះ​ប្តី​ស្ត្រី​រងគ្រោះ​រួមទាំង​ប្រជាពលរដ្ឋ​ជិតខាង ឆោឡោ​មកជួយ​ព្រួត​គ្នា​មួយ​ដៃ​មួយ​ជើង​វាយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​
​ហេតុការណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ឧសភា ២០១៥ ស្ថិតនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​ដែល​បាន​បន្លំ​ដេក​រួមភេទ​ជាមួយ​ប្រពន្ធ​គេ​ឈ្មោះ​អ៊ុន ស្រ៊ុន  អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្នុង​ខ្នាយ ឃុំ​តា​កោ ស្រុក​កំពង់លាវ ខេត្តព្រៃវែង ។ ចំណែក​ស្ត្រី​អាយុ​២៦​ឆ្នាំ ជា​កម្មករ​ធ្វើ​ផ្លូវថ្នល់ មាន​ស្រុកកំណើត​ភូមិ​ប្ញ​ស្សី​ជ្រំ ឃុំ​សៀង​ឃ្វាង ស្រុក​កំចាយមា ខេត្តព្រៃវែង ។​
​ប្រភព​បន្តថា បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​បាន​ជួយ​ដឹក​ជនសង្ស័យ​ទៅ សង្គ្រោះ​នៅ​មន្ទីរ​ដែរ តែ​ត្រូវបាន​ស្លាប់​នៅវេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​៣០​ខែឧសភា នេះ ។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ដឹក​យកមក​តម្កល់​នៅ​វត្ត រង់ចាំ​បូជា ព្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ឪពុកម្តាយ តែ​ពួកគាត់​មិន​អាចម​កបាន សុំឱ្យ​បូជា​ទុក​តែ​ធាតុ​ចាំ​មក​ទទួល​ពេល​ក្រោយ ។​
​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា ករណីនេះ​ជា​ករណី​រំលោភ​សេពសន្ថវៈ តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​នៅក្នុង​ខេត្តមណ្ឌលគិរី​ដែលមាន​ករណី ជនសង្ស័យ​បាន​ស្លាប់​ដោយសារ​តុលាការ​ប្រជាជន ។​

ចំនួនអ្នកទស្សនា

    20560147

  • ថ្ងៃនេះ2541
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2541
  • ខែនេះ117691
  • ឆ្នាំនេះ117691
  • សរុប20560147