ដឹក​មេគោ​យកទៅ​រំលោភ​ម្ចាស់​ទាន់​ចោទថា​ចោរ​

01-June-2016 | ដោយ មែន កំសត់


​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់​គោ​ចេញ​ចាប់បាន​យកទៅ​ប្រគល់ឱ្យ​សមត្ថកិច្ច ដោយ​ចោទប្រកាន់ថា​ជនសង្ស័យ​រូបនេះ​បាន​លួច​គោ​របស់គាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​នៅ​ភូមិ​ព្រៃ​យាង ភូមិ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​
​សមត្ថកិច្ច​នគរបាល​ឃុំ​អូរ​តា​ប៉ោង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ភួង សាវង្ស ហៅ​ចាន់ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ បាន​មកលេង​ម្តាយ​នៅ​ភូមិ​ស្វាយ​រំ​កែវ ដែលមាន​ព្រំប្រទល់​ជាប់ឃុំ​អូរ​តា​ប៉ោង ។

​លោក អ៊ុក សុះ នាយប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​តា​ប៉ោង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម្ចាស់​គោបា​ន​យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ភូមិ ព្រៃ​យៀង ឃុំ​អូ​តា​ប៉ោង មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បាត់គោ ក៏​ដើររក ពេល​កំពុង​ដើររក​ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ រួច​ក៏​ដេញចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង ហើយ​បាន​ចោទប្រកាន់ថា ជា​ចោរលួច​គោ ។​

​តែបើ​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ខ្លួនគេ​មិនបាន​លួច​គោ​ទេ គឺ​គេ​យក​គោ​នេះ​មក​រំលោភ ។​
​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាណ ដើម្បី​ធ្វើ​សាកសួរ​បន្ត ។ សមត្ថកិច្ច​នគរបាល​សង្ស័យថា បុរស​ម្នាក់នេះ​ទំនងជា​បែក​ថ្នាំ​ផង​ក៏​មិនដឹង​បានជា​ចង់​រំលោភ​គោ​បែបនេះ ៕

ចំនួនអ្នកទស្សនា

    20558137

  • ថ្ងៃនេះ531
  • ម្សិលមិញ14181
  • សប្តាហ៍នេះ531
  • ខែនេះ115681
  • ឆ្នាំនេះ115681
  • សរុប20558137