រន្ទះបាញ់​សម្លាប់​ឪពុក និង​កូន​២​នាក់ ខណៈពេល​ភ្លៀងរលឹម ចូល​ជ្រក​ក្រោម​ដើមឈើ

01-June-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ ឪពុក​និង​កូនប្រសារ​២​នាក់ បាន​ស្លាប់​ដោយសារតែ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ ខណៈ​ទៅ​ភ្ជួរស្រែ​មាន​មេឃ​ភ្លៀងរលឹម ចូល​ជ្រក​ក្រោម​ដើរ​ឈើ​។​
​ហេតុការណ៍​នេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា ម្សិ​ម​មិញ​នេះ នៅ​ចំណុច​វាល​គោក​ទិល ខាងលិច​ភូមិ​ចំងាយ​ប្រមាណ ២​គីឡូម៉ែត្រ ក្នុងភូមិ​ថ្មី​ខាងលិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​លោក​អ៊ុក សុផាត អធិការនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា​នេះ​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​នេះ ទី​១ ឈ្មោះ យង់ យ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ទី​២ ឈ្មោះ គឿ ផល ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​ខាងលិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ពេល​ភ្លៀងរលឹម​បណ្តើ​គោយន្ត ទៅ​ឈប់​ក្បែរ​ដើម​ចំបក់ នាំគ្នា​ដោះ​ប្តូរ​កង់​ដែក ដាក់​កង់​កៅស៊ូ ដើម្បី​បើក​ត្រឡប់មកផ្ទះ​វិញ​ស្រាប់​តែមាន រន្ទះបាញ់​ចំ​ដើម​ចំបក់ ដែល​ជនរងគ្រោះ​នៅ​ពីក្រោម​បណ្តាល​ឲ្យ​ស្លាប់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ ទៅ​ត្រួ​ក​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារតែ​រន្ទះបាញ់​ពិតមែន ហើយ​បានប្រគល់ សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20558437

  • ថ្ងៃនេះ831
  • ម្សិលមិញ14181
  • សប្តាហ៍នេះ831
  • ខែនេះ115981
  • ឆ្នាំនេះ115981
  • សរុប20558437