កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ វាយខ្នោះ​យុវជន​វ័យ​២០​ឆ្នាំ​ម្នាក់ ក្រោយ​បៀតបៀន​កេរ្ដិ៍ខ្មាស់​លើ​ក្មេងស្រី​វ័យ​៧​ឆ្នាំ

02-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ យុវជន​ម្នាក់ ស្រែក​ឃ្លាន​តណ្ហា ដោយបាន​ទៅ លួងលោម​លូកលាន់​ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ អាយុ​ទើបតែ​៧​ឆ្នាំ ក៏ត្រូវ​ស្ត្រី​ជា​ម្ដាយ​ប្ដឹងទៅ​កម្លាំង​សមត្ថ កិច្ចសហការ និង​ប្រជា​ការពារ​ភូមិ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ ឃាត់ខ្លួន​សួរនាំ​នៅ​ប៉ុស្ដិ៍នគរបាល​ឫស្សីកែវ​។​
​ករណី​ឃាត់ខ្លួន​ជនជាប់សង្ស័យ​ខាងលើនេះ ធ្វើឡើង​នៅ​ម៉ោង​៧៖០០​នាទី​យប់ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ក្រុមទី​១០ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​បើតាម​ការបញ្ជាក់​ពី​នាយ​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ លោក តូច គឹម​សុង បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​យោងតាម​ពាក្យ បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយ និង​ការរៀបរាប់​ឲ្យ​ដឹង​ពី​ក្មេងស្រី​រងគ្រោះ បូករួម​ទាំង​ចម្លើយសារភាព របស់​ជន​ត្រូវ​ជាប់​សង្ស័យ នៅ​មុនពេល​កើតហេតុ ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ យុវជន​ត្រូវ​សង្ស័យ​បានធ្វើ​សកម្មភាព​លួងលោម ក្មេងស្រី​បបោសអង្អែល ដោយ​ប្រើ​ដៃ​លូក​ឆ្កិះ​ប្រដាប់ភេទ របស់​ក្មេងស្រី​រងគ្រោះ​នៅក្នុង​បន្ទប់​ជួល​ខាងលើ ប៉ុន្តែ​ពុំបាន​ធ្វើ​អ្វី​លើសពី​នេះឡើយ​។​

​លោក តូច គឹម​សុង នាយ​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ជន​ត្រូវ​សង្ស័យ​ធ្វើ​សកម្មភាព​ប្រទូស្ដ​កេរ​ខ្មាស់ លើ​ក្មេងស្រី​រងគ្រោះ​រួច​ហើយក៍​គេចខ្លួនបាត់​តែម្ដង​។​​លោក​បាន​បន្តថា លុះ​មកដល់​រសៀល ថ្ងៃខែ​ឆ្នាំ​ដដែល ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ ជា​ម្ដាយ​បីកូន​តូច និង​ដឹក​ដៃ​កូនស្រី​ច្បង​រងគ្រោះ មក​ដាក់ពាក្យ​បណ្ដឹងសុំ​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ឲ្យ​កូនស្រី​គាត់​ផង ដោយហេតុថា កូនស្រី​របស់គាត់ ត្រូវ​យុវជន​បៀតបៀន​លូកលាន់ បណ្ដាល​ឲ្យ​ខូចខាត​កិត្តិយស ដល់​ក្រុមគ្រួសារ​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​បាន​បន្តទៀតថា ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី ម្ដាយ​ក្មេងរងគ្រោះ​ភ្លា​មក៍​បន្ត​ស្រាវជ្រាវ ដល់​ម៉ោង​៧​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​កំណត់​បាន​អត្តសញ្ញាណ ក៍​សហការ​ពី​កម្លាំង​ប្រជា​ការពារ​សង្កាត់ និង​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ ទើប​ឈានដល់​ការឃាត់ខ្លួន យុវជន​ត្រូវ​សង្ស័យ​តែម្ដង ដើម្បី​យកមក​ធ្វើការ​សាកសួរ​ទាក់ទង​រឿង​ប្រទូស្ដ​កេរ​ខ្មាស់ លើ​ក្មេងស្រី​ជា​អ​និតិ​ជន​អាយុ​ទើបតែ​៧​ឆ្នាំ​។​

​លោក តូច គឹម​សុង បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​សួរនាំ យុវជន​ត្រូវ​សង្ស័យ​ជាច្រើន​ម៉ោង​ជននេះ បាន​ឆ្លើយ​សារ ភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពុំបាន​ធ្វើ​អ្វី​ឲ្យ​ជ្រុលជ្រួស​ឡើយ ព្រោះ​បានត្រឹមតែ​ប្រើ​ដៃ​លូក​អង្អែល ប្រដាប់ភេទ​ក្មេងស្រី​រងគ្រោះ​តែប៉ុណ្ណោះ​ទេ​។​
​ជន​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​គីម រដ្ឋា ហៅ​ពៅ ភេទ​ប្រុស​អាយុ ២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្រុម​១០ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។ រីឯ​ក្មេងស្រី​រងគ្រោះ​ជា​អ​និតិ​ជន​ឈ្មោះ ក​.​ស​.​ម ស្នាក់នៅ​ជាមួយ​ម្ដាយ​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ជន​ត្រូវ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បៀ​ន បៀ​ន​កេរ្ដិ៍ខ្មាស់​លើ​អ​និតិ​ជន​អាយុ​ទើបតែ​៧​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ប៉ុស្ដិ៍​ឫស្សីកែវ ធ្វើការ​បញ្ជូនទៅ​ឃុំខ្លួន បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​បន្ត​និតិ​វិធី​ទៅ​អយ្យការ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។ ដោយឡែក ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ស្ត្រី ជា​ម្ដាយ​យក​ពិនិត្យ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​៕

ចំនួនអ្នកទស្សនា

    20559487

  • ថ្ងៃនេះ1881
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1881
  • ខែនេះ117031
  • ឆ្នាំនេះ117031
  • សរុប20559487