ឃុំខ្លួន​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់​ពីបទ​\"​ឆបោក​\" លុយ​ជាង​២០​ម៉ឺន​ដុល្លារ​

02-June-2016 | ដោយ មែន កំសត់



​ខេត្តសៀមរាប​៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​នេះ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ពីបទ​"​ឆបោក​" លុយ​ជាង​២០​ម៉ឺន​ដុល្លារ និង បាន​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅក្នុង​ពន្ធនាការ​ខេត្ត​។
 
​លោក​វរសេនីយ៍ត្រី ស៊ាន ថ្លា នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន ប្រាប់​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​រូបនេះ មានឈ្មោះ អាំង គឹម​ហ៊​ន់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។
 
​ជនជាប់ចោទ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ យ៉ុ​ន យ៉ាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នកតំណាង​ឲ្យ​ដើមបណ្តឹង កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង ករណី​ឆបោក​លុយ​ជាង​២០​ម៉ឺន​ដុល្លារ តាម​រូបភាព​លេង​តុងទីន នៅក្នុង​ខេត្តសៀមរាប​៕

ចំនួនអ្នកទស្សនា

    20559527

  • ថ្ងៃនេះ1921
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1921
  • ខែនេះ117071
  • ឆ្នាំនេះ117071
  • សរុប20559527