រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពីចិត្តសឿងចូលទៅគាស់ទូ ATM របស់ធនាគារកម្ពុជាសាធារណៈ ស្ថិតនៅអគារអ៊ែតវូត តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់មិញ ខណៈសន្តិសុខកំពុងយាមទីនោះ។
បើតាមអ្នកនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ស្រាប់តែមួយសន្ទះក្រោយមក ជនសង្ស័យក៏បានចូលទៅក្នុងបន្ទុបដាក់ទូរ ATM រួចយកដំបងដែកវាយបំបែក ក្នុងគោលបំណងដើម្បីយកលុយ ។ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រាប់តែសន្ដិសុខដែលយាមនៅទីនោះឃើញក៏បានស្វាគមន៍ម្នាក់មួយដៃមួយ ជើង ទ្រោមខ្លួន។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ យកទៅសាកសួរនៅប៉ុស្តិទឹកថ្លាដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕