បន្ទាយមានជ័យៈ បុរសពីនាក់ម្នាក់ជាឪពុកក្មេក ចំណែកម្នាក់ទៀតជាកូនប្រសារទៅភ្ជួរស្រែខាងលិចភូមិ ពេលមេឃភ្លៀងនាំគ្នាបរគោយន្តចូលជ្រកក្រោមដើម ចំបក់ត្រូវរន្ទះបាញ់ស្លាប់ទាំងពីនាក់ កាលពីម៉ោង៣នឹង៤៥នាទីរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៦នៅចំណុចវាលស្រែ ចំងាយប្រហែលជា២ពាន់ម៉ែត្រឋិតក្នុងភូមិថ្មី ខាងលិចឃុំថ្មីស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។សមត្ថកិច្ចប្រាប់ថាជនរងគ្រោះ ទី០១មានឈ្មោះយង់ យ៉ា ប្រុសអាយុ50ឆ្នាំ(ឪពុកក្មេក)/ 2_ឈ្មោះ គឿ ផល ប្រុសអាយុ30ឆ្នាំ ត្រូវជាកូនប្រសារ រស់នៅភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក។សមត្ថកិច្ច បញ្ជាក់ថាមុនកើតហេតុបុរសទាំង២នាក់ដែលជាឪពុកនឹងកូនប្រសារ បានទៅភ្ជួរស្រែនៅចំណុចវាលគោកទិល ខាងលិចភូមិចំងាយប្រមាណ2km ពេលភ្លៀងរលឹម ផ្គរន្ទះនាំគ្នាបរគោយន្តទៅឈប់ក្បែរដើមចំបក់ ហើយបានដោះប្តូរកង់គោយន្តពីកង់ដែកមក ដាក់កង់កៅស៊ូដើម្បី បើកត្រឡប់មកផ្ទះវិញ តែកាដោះដូរនោះមិនទាន់បានសម្រេចផង ភ្លាមនោះក៏រន្ទះបាញ់ដើមចំបក់ បណ្តាលអោយត្រូវជនទាំងពីនោះស្លាប់ តែម្តង ។ ក្រោយកើតហេតុសមត្ថកិច្ចធ្វើកំណត់ហេតុ នឹងពិនិត្យលើជនរងគ្រោះពុំមានការសង្ស័យទៅនឹងអំពើរឃាត្តកម្ម ឡើយ សពរងគ្រោះទាំងពីពិតជាស្លាប់នឹងរន្ទះបាញ់មែន ហើយសពរងគ្រោះក្រោយពីពិនិត្យ សមត្ថកិច្ចបានប្រគល់ឧ្យសាច់ញ្ញាតយកទៅធ្វើបុណ្យតាមប្រពៃណីយ៏ខ្មែរ៕