ផ្ទះ​វេរ​លុយ​វី​ង​ទៀតហើយ កណ្ដាល​ក្រុងភ្នំពេញ​

02-June-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​៣​នាក់ ប្រដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​មួយ កន្លែង​ប្រមូល​យកប្រាក់​អស់​១​ម៉ឺន​២​ពាន់​ដុល្លារ​រួច​នាំគ្នា​គេចខ្លួន ទៅ​បាត់​ដោយ​សុ​វត្តិភាព​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​ឡើយ ។ ករណី​ប្លន់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​វេរ​លុយ​វី​ង យីហោ ប៊ុន ហួរ ដែលមាន​អាស័យដ្ឋាន​ផ្ទះ​លេខ​១៤០ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ ។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បានឱ្យដឹងថា មុនពេល​កើតហេតុ ខណៈដែល​ជនរងគ្រោះ​កំពុងតែ​បើកទ្វារ​ផ្ទះ​ប្រកបមុខរបរ​ដូច​សព្វ​មួយដង ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ដើរ​ចូលមក​សួររក​ទិញ​កាត​ទូរស័ព្ទ​តម្លៃ​២ ដុល្លារ​មួយ​សន្លឹក ភ្លាមៗ​នោះ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​មក​ឈប់​ខាង មុខ ហើយ​បាន​ដក​អាវុធខ្លី​ពី​ចង្កេះ​មក​ភ្ជង់ និង​ធ្វើ​សកម្មភាព​ប្លន់​យកលុយ​អស់​មួយចំនួន​រួច​នាំគ្នា​ឡើង​ជិះ​ម៉​តូ រត់គេចខ្លួន​បាត់អស់​ដោយ​សុវត្ថិភាព​ដោយ​មិនបាន​រំខាន​ទៅដល់​កម្លាំង មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​បន្តិច​ណា​សោះឡើយ ។​

​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា ក្រោយពេល​កើតហេតុ​ក​ម្លាំ​នគរបាល​មូលដ្ឋាន​ក៏បាន​ចុះមក​ដល់ផ្ទះ​វេរ​លុយ ខាងលើ​ដែរ តែ​ត្រូវ​ម្ចាស់ផ្ទះ​ប្រាប់ថា រូបគាត់​មិន​ដាក់ពាក្យ​បណ្តឹង​ទេ ដោយ​ប្រាក់​ដែល​បាន​បាត់បង់​ទៅនោះ​មាន​ចំនួន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ លុះ​មកដល់​រសៀល​ក្នុង​ថ្ងៃ​ដដែល​នោះ ក្រុម​ជនរងគ្រោះ​ក៏បាន​កែប្រែ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍ ផ្សារកណ្តាល​អំពី​ករណី​មាន​ក្រុម​ជនប្រដាប់អាវុធ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២ គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​ម្ចាស់ផ្ទះ​ប្លន់​យកលុយ​នេះ​អស់ប្រាក់ ចំនួន​១២.០០០​ដុល្លារ ។​

​ក្រោយ​ពេលដែល​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​នាំគ្នា​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​តាម ចាប់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ទាំងនោះ​យកមក​ធ្វើការ​ផ្តន្ទាទោស​ទៅតាម ផ្លូវច្បាប់​ឲ្យ​ខាងតែបាន ៕

ចំនួនអ្នកទស្សនា

    20559477

  • ថ្ងៃនេះ1871
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1871
  • ខែនេះ117021
  • ឆ្នាំនេះ117021
  • សរុប20559477