មុននេះ​បន្តិច បុរស​ម្នាក់​ជិះ​គេច​ពី​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ត្រូវ​ប៉ូលិស​បាញ់​របួស​ជើង

02-June-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ជើង​ស្តាំ​ដោយសារ​ប៉ូលិស​បាញ់ ខណៈ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​គ្នា​ពីរ​នាក់ អត់​ស្លាក​លេខ និង​កញ្ចក់ ម្នាក់​ជិះ​នៅក្រោយ​អត់​មួក​ការពារ​សុវត្ថិភាព បាន​បើក​ម៉ូតូ​រត់គេច​ពី​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ។​
​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​២​និង​៤០ នាទី​រសៀល​ថ្ងៃទី​០២ មិថុនា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ។​

​ជនរងគ្រោះ​ឈ្មោះ អ៊ុត ស​នៀង អាយុ​២៥​ឆ្នាំ មុខរបរ​ចាក់​នំ​លក់ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែព្រីង ក្រុង​-​ខេត្តកំពង់ឆ្នាំង និង​បុរស​ជិះ​ពីក្រោយ​ឈ្មោះ អឿន សុធា​រ៉ា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​ជាមួយគ្នា ។​

​បើតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក ទៀតថា មុនពេល​កើតហេតុ បុរស​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ព៌​ណ​ខ្មៅ ក្នុង​បំណង​ទៅផ្ទះ​នៅ​ក្រុង​កំពង់ឆ្នាំង លុះ​មកដល់​ចំណុច​ត្រួត​ពិ​និ​ត​ច្បាប់​ចរាចរណ៍​ស្ថិត​ក្នុងភូមិ​ឃ្លាំង សាំង សង្កាត់​-​ខណ្ឌ​ប្ញ​ស្សី​កែវ ក៍​ជិះ​គេច​រត់​រហូតដល់​ភូមិ​ស្វាយប៉ាក ក៍​ត្រូវ​ប៉ូលិស​ផ្ទុះអាវុធ​ត្រូវ​ជើង​ស្តាំ​បុរស​អ្នកបើក​ម៉ូតូ និង​ត្រូវ​ប៉ូលិស​នាំមក​អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ​ដើម្បី​សួរនាំ ៕

ចំនួនអ្នកទស្សនា

    20559647

  • ថ្ងៃនេះ2041
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2041
  • ខែនេះ117191
  • ឆ្នាំនេះ117191
  • សរុប20559647