ឃើញ​កូន​កំពុងតែ​ស្រាតខោ​ងូតទឹក​ទ្រាំ​មិនបាន​យក​ម្រាមដៃ​លូក​ចូលក្នុង​ប្រដាប់ភេទ​កូនស្រី​ត្រូវ​ជាប់​ខ្នោះ​

03-June-2016 | ដោយ មែន កំសត់



​ខេត្តកំពង់ចាម ៖ បុរស​ជា​ឪ​ពុង​ចុង​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវបាន​តុលាការ​សម្រេច ឃុំខ្លួន​បណ្ដោះអាសន្ន​រង់​ចាំ​ការវិនិច្ឆ័យ​បន្តទៀត​បន្ទាប់ពី​បានធ្វើ សកម្មភាព​យក​ម្រាមដៃ​លូក​ចូលក្នុង​ប្រដាប់ភេទ​កូនស្រី​ចុង​អាយុ​៩​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃ​២៧ ខែឧសភា ឆ្នាំ​២០១៦ ។​
​យោងតាម​របាយការណ៍​របស់លោក​វរសេនីយ៍ទោ អ៊ិត ដា​រ៉ា អធិការនគរបាល​ស្រុក​ចំការលើ​ឲ្យ​ដឹងថា ឈ្មោះ ហួត រឹម ហៅ មាន រឹម អាយុ​៥៤​ឆ្នាំ រស់​ភូមិ​ទួល​ក្រ​វណ្ណ ឃុំ​ចំការអណ្តូង​ស្រុក​ចំការលើ ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ចុង​អាយុ​៩​ឆ្នាំ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃទី​២៧ ខែឧសភា វេលា​ម៉ោង​ប្រហែល​៤​រសៀល ខ្លួន​បាន​ទៅ​អូសសម្រាស់​នៅ​ខាងក្រោយ​ផ្ទះ ដើម្បី​យកមក​ធ្វើ​ទ្រើង​ននោង រហូតដល់​វេលា​ម៉ោង​៥​ល្ងាច បាន​ដើរទៅ​ធ្វើ​ទ្រើង​ននោង តែ​ក្នុងពេលនោះ​មិន​បានឃើញ​ប្រពន្ធ​ទេ ឃើញតែ​កូនចុង​កំពុងតែ​ស្រាតខោ​ងូតទឹក​នៅ​ខាង​ក្រោមផ្ទះ ហើយ​បាន​ស្រែកហៅ​កូន​ឲ្យ​យក​ទូរស័ព្ទ​ទៅ​ប​ញ្ជូ​ល​ភ្លើង​លើផ្ទះ រួច​មានឱកាស​ក៏បាន​ចាប់​កូន​ផ្តួល​ហើយ​បាន​យក​ម្រាមដៃ​លូក​ចូលទៅក្នុង ប្រដាប់ភេទ ជាហេតុ​ធ្វើ​ឲ្យ​កូនស្រី​ចុង​ឈឺ​ពេក​ក៏​ស្រែកយំ ធ្វើ​ឲ្យ​ម្តាយ​នៅ​ខាងក្រោម​ផ្ទះ​ឮ​ដឹង​ពី​រឿងហេតុ​នេះ ហើយ​បានដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ។​

​ដោយមាន​ការឯកភាព​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត បុរស​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ចំការលើ ហើយ​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត លុះ​មកដល់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៦ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ខាងលើ​ចេញ​ដីកាឃុំខ្លួន និង​បាន​យកទៅដាក់​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះអាសន្ន ៕

ចំនួនអ្នកទស្សនា

    20559727

  • ថ្ងៃនេះ2121
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2121
  • ខែនេះ117271
  • ឆ្នាំនេះ117271
  • សរុប20559727