សាកសព​ក្មេងប្រុស​មិន​ស្គាល់​ត្រូវ​ឃាតករ​ច្របាច់​.​ក​សម្លាប់ រួច​យក​សព​ទៅ​ទម្លាក់ចោល​នៅក្នុង​បឹង​

03-June-2016 | ដោយ មែន កំសត់



​រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យដឹងថា នា​រសៀល​ថ្ងៃទី​០៣ មិថុនា ២០១៦ នេះ​ថា បន្ទាប់​មានការ​ភ្ញាក់ផ្អើល​ប្រទះឃើញ​សាកសព​ក្មេងប្រុស​មិន​ស្គាល់ អត្តសញ្ញាណ​ម្នាក់​នោះ​រួចមក ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​យក​សាកសព មក​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ។​

​បន្ទាប់ពី​ពិនិត្យ រួច ត្រូវបាន​សន្និដ្ឋានថា ក្មេងប្រុស​រូបនេះ គឺ​ត្រូវ​ឃាតករ​ច្របាច់​.​ក​សម្លាប់ រួច​យក​សព​ទៅ​ទម្លាក់ចោល​នៅក្នុង​បឹង​តូច​មួយកន្លែង​ក្នុង​ដីឡូត៍​លោក ឧកញ៉ា លី យុង​ផាត់ ។​

​គួរ​បញ្ជាក់ថា សាកសព​ក្មេងប្រុស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​អាយុប្រមាណ​៣-៤​ឆាំ្ន បាន​ត្រូវ​អ្នកនេសាទ​ប្រទះឃើញ​នៅក្នុង​បឹង​តូច​មួយ​ក្នុង​ដីឡូត៍​លោក ឧកញ៉ា លី យុង​ផាត់ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ហើយ​យ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​​សេចក្តីរាយការណ៍​បន្ត​ថា នៅវេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃទី​០៣ មិថុនា នេះ សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព ដែលមាន​សភាព​ហើម​ស្អុយ​ទៅហើយ ។​

ចំនួនអ្នកទស្សនា

    20559737

  • ថ្ងៃនេះ2131
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2131
  • ខែនេះ117281
  • ឆ្នាំនេះ117281
  • សរុប20559737