បាត់ដំបង៖ជនសង្ស័យម្នាក់អាយុ៦០ឆ្នាំម្នាក់ត្រូវ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបញ្ជូនទៅតុលាការកាលពី រសៀលថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០១៦ពីបទរំលោភសេពសន្ថវៈលើអនីតិជន៤នាក់តាមពាក្យបណ្តឹងរបស់ អាណាព្យាបាលក្មេងរងគ្រោះទាំងបួននាក់ប្រព្រឹត្តកាលពីអំឡុងខែមីនា ឆ្នាំ២០១៥ នៅថ្ងៃខែផ្សេងគ្នានៅភូមិរូងអម្ពិល ឃុំខ្នាចរមាស ស្រុកបវេល។
លោកអឿមទិត្យអធិការស្រុកបវេលបាន ឲ្យដឹងថាជនសង្ស័យមានឈ្មោះដឹកជាអាយុ៦០ឆ្នាំនៅភូមិឃុំខាងលើ។ ចំណែកក្មេងស្រីអនីតិជនទាំងបួននាក់មានអាយុ១៣ដល់១៥ឆ្នាំ។ លោកអធិការបានបញ្ជាក់អំពីមូលហេតុនៃការចាប់ រំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជនទាំងបួននាក់នោះគឺដោយសារតែ ក្មេងស្រីទាំងនោះបានទៅមើលទូរទស្សន៍ នៅផ្ទះរបស់ជនសង្ស័យនៅពេលយប់ហើយជនសង្ស័យប្រើល្បិចលួងលោមនាំយកទៅ រំលោភម្តងម្នាក់ដោយថ្ងៃខែខុសគ្នា។ ចំណែកជនសង្ស័យពេលដឹងថាបែកការណ៍ក៍រត់គេចខ្លួនបាត់។
ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាប្រចាំលុះ ពេលដែលជនសង្ស័យលួចចូលផ្ទះមកលេងប្រពន្ធកូនក៍សុំការអនុញ្ញាតិពី លោកព្រះរាជអាជ្ញាចាប់ខ្លួនតែម្តងហើយបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀល ថ្ងៃទី២ខែមិថុនាដើម្បីចាត់ការតាមច្បាប់៕